អ៉ីស្រាអែល បើកការវាយប្រហារតាមអាកាសលើទីក្រុងតេហេរ៉ង់ ភ្លាមៗក្រោយលោក ត្រាំ ថា អាមេរិក-អ៉ីរ៉ង់ បានបើកកិច្ចចរចាគ្នា
23-03-2026 19:36
(ហ្សេរុយសាឡិម)៖ នាថ្ងៃចន្ទនេះ យោធាអ៉ីស្រាអែលបានប្រកាសថា ខ្លួនកំពុងបើកប្រតិបត្តិការវាយប្រហារតាមអាកាសទៅលើគោលដៅនានា នៅក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារនេះ កើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានបើកកិច្ចចរចាគ្នា ហើយលោកបានសម្រេចចិត្តពន្យារពេលការវាយប្រហារលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់រយៈពេល ៥ថ្ងៃ ដើម្បីទុកពេលឱ្យការចរចាដំណើរការទៅមុខ៕
