FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរី-អូស្រ្តាលី ឯកភាពគ្នាថានឹងពង្រឹងការផ្គត់ផ្គង់ថាមពល ចំពោះមុខវិបត្តិមជ្ឈិមបូព៌ា (Video inside)

23-03-2026 16:34

(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong និងនាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Anthony Albanese បានសន្យាថានឹងធ្វើការរួមគ្នាដើម្បីធានាថាទំនិញសំខាន់ៗ ដូចជាឧស្ម័នធម្មជាតិរាវ (LNG) និងប្រេងឥន្ធនៈ រួមទាំងប្រេងម៉ាស៊ូត នៅតែមានលំហូរទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ ២០២៦។

ក្នុងសេចក្តីថ្លែងការណ៍រួម នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏បានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តលើសន្តិសុខថាមពលផងដែរ។ សិង្ហបុរី-អូស្ត្រាលីនឹងពិគ្រោះយោបល់គ្នា ប្រសិនបើមានការរំខានណាមួយ ដែលនាំផលវិបាកលើពាណិជ្ជកម្មថាមពល។

ដោយលើកពីស្ថានភាពនៅមជ្ឈិមបូព៌ា និងផលវិបាករបស់វាចំពោះអាស៉ី ប្រទេសទាំងពីរប្តេជ្ញាពង្រឹងភាពធន់នៃការផ្គត់ផ្គង់ថាមពល រួមទាំងការពន្លឿនការផ្លាស់ប្តូរថាមពលកកើតឡើងវិញ ដោះស្រាយការរឹតបន្តឹងលើការនាំចូល-នាំចេញ និងការរក្សាលំហូរពាណិជ្ជកម្មបើកចំហ។

អូស្ត្រាលី និងសិង្ហបុរី ក៏ត្រូវបានគេរំពឹងដែរថា នឹងបង្កើនការចរចាលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មសម្ភារចាំបាច់ ស្របតាមសេចក្តីប្រកាសរួមនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ២.០ ដែលព្រមព្រៀងគ្នាកាលពីខែតុលា ឆ្នាំ ២០២៥៕