អ៉ីរ៉ង់ បាញ់មីស៉ីលបាលីស្ទីគឆ្ពោះទៅមូលដ្ឋានទ័ពអាមេរិក-អង់គ្លេស នៅមហាសមុទ្រឥណ្ឌា (Video inside)
21-03-2026 19:36
(Diego Garcia)៖ ទីភ្នាក់ងារព័ត៌មាន Mehr របស់អ៉ីរ៉ង់ បានរាយការណ៍នាថ្ងៃសៅរ៍ ទី២១ ខែមីនានេះថា អ៉ីរ៉ង់បានបាញ់មីស៉ីលបាលីស្ទីគចំនួនពីរគ្រាប់លេីមូលដ្ឋានយោធាអាមេរិក-អង់គ្លេស Diego Garcia ក្នុងកោះនៃមហាសមុទ្រឥណ្ឌា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាសែត Wall Street Journal បានរាយការណ៍នៅមុននេះថា អ៉ីរ៉ង់បានបាញ់មីស៉ីលផ្លោងរយៈចម្ងាយមធ្យមចំនួនពីរ ទៅកាន់មូលដ្ឋាននោះ ប៉ុន្តែមិនត្រូវចំនោះទេ។
ទីភ្នាក់ងារព័ត៌មាន Mehr បានលេីកឡេីងថា ការកំណត់គោលដៅមូលដ្ឋានគឺជាជំហានដ៏សំខាន់មួយ ដែលបង្ហាញថាសមត្ថភាពមីស៊ីលរបស់អ៉ីរ៉ង់ គឺលើសពីអ្វីដែលសត្រូវបានគិតពីមុនមក៕
