ការស្ទង់មតិរបស់ CGTN៖ រទេះភ្លើងចិន-អឺរ៉ុបរួមចំណែកសំខាន់ចំពោះការជំរុញសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ
19-03-2026 17:30
(ប៉េកាំង)៖ រទេះភ្លើងចំនួន៣៥០១ជើង និងដឹកជញ្ជូនកុងតឺន័រចំនួន ៣សែន៥ម៉ឺន២ពាន់ TEU ដែលកើនឡើង៣២ភាគរយ និង២៥ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ល។ ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ “តារាងពិន្ទុ”នៃរទេះភ្លើងចិន-អឺរ៉ុបមានភាពលេចធ្លោ នៅចំពោះមុខស្ថានការណ៍អន្តរជាតិដ៏រង្គោះរង្គើ និងសេដ្ឋកិច្ចពិភពលោកដែលចុះទន់ខ្សោយ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៨ភាគរយយល់ឃើញថា រទេះភ្លើងចិន-អឺរ៉ុបបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនក្នុងការជំរុញការបើកទូលាយកម្រិតខ្ពស់ចំពោះអន្តរជាតិនិងជំរុញការបង្កើតសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ។
ការស្ទង់មតិបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,២ភាគរយបានយល់ឃើញថា ការដំណើរការនៃរទេះភ្លើងចិន-អឺរ៉ុបបានលើកកម្ពស់ប្រសិទ្ធភាពឡូជីស្ទិកអន្តរជាតិ និងកាត់បន្ថយថ្លៃដើមនៃពាណិជ្ជកម្មអន្តរជាតិ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,៨ភាគរយបានថ្លែងថា រទេះភ្លើងចិន-អឺរ៉ុបបានបង្កើតជាវេទិកាថ្មី សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចចិន-អឺរ៉ុប ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៧ភាគរយ បានយល់ឃើញថា រទេះភ្លើងចិន-អឺរ៉ុបបានបំពេញបន្ថែមកម្លាំងចលករដ៏នឹងនរជាបន្តបន្ទាប់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយ ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីក្នុងរយៈពេល ២៤ ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន ៩១២៨ នាក់បានចូលរួមការបោះឆ្នោតព្រមទាំងបញ្ចេញមតិផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន

