FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេស្ប៉ាញ នឹងប្តូរទីតាំងកងទ័ពរបស់ខ្លួននៅអ៉ីរ៉ាក់ ដោយលើកឡើងពីហានិភ័យនៃសង្រ្គាមអ៉ីរ៉ង់

19-03-2026 11:54

(ម៉ាឌ្រីដ)៖ រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា អេស្ប៉ាញមានគម្រោងជម្លៀស និងប្តូរទីតាំងកងទ័ពដែលដាក់ពង្រាយក្នុងប្រទេសអ៉ីរ៉ាក់ នៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែជម្លោះក្នុងប្រទេសអ៉ីរ៉ង់ និងតំបន់ឈូងសមុទ្រកាន់តែរីករាលដាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ ២០២៦។

កងទ័ពអេស្ប៉ាញប្រហែល ៣០០នាក់ បានឈរជើងនៅអ៉ីរ៉ាក់ ជាផ្នែកមួយនៃក្រុមចម្រុះអន្តរជាតិប្រឆាំងពួក ISIS ដែលបង្កើតឡើងក្រោមប្រតិបត្តិការ Inherent Resolve ក្នុងឆ្នាំ ២០១៥ និងបេសកកម្មដោយឡែកមួយទៀត របស់អង្គការណាតូ (NATO) ដើម្បីផ្តល់ប្រឹក្សាដល់កងកម្លាំងរដ្ឋាភិបាលអ៉ីរ៉ាក់ ចាប់តាំងពីឆ្នាំ ២០១៨។ បើតាមក្រសួងការពារជាតិអេស្ប៉ាញ ​​អង្គភាព​កងកម្លាំង​ពិសេស​មួយ​ ​មាន​ទាហាន ៧១នាក់​​បាន​ផ្លាស់​ចេញពី​មូលដ្ឋាន​របស់​ពួកគេហើយ ​ដោយសារ​តែ​មិន​អាច​អនុវត្ត​ភារកិច្ច​ ដូចជា​ការ​បណ្តុះបណ្តាល​ដល់កងកម្លាំង​ប្រឆាំង​ភេរវកម្ម​អ៉ីរ៉ាក់​បាន។​

គួរបញ្ជាក់ថា សង្គ្រាម​អាមេរិក-អ៉ីស្រាអែល​ជាមួយ​អ៉ីរ៉ង់ ដែល​ឥឡូវនេះ​ចូលដល់​សប្តាហ៍​ទី​ ៣ បាន​ប្រែទៅជា​ជម្លោះ​ក្នុង​តំបន់​​ ហើយមិនទាន់មានសញ្ញា​នៃ​ការ​ថមថយ​ទេ​៕