FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីស្រាអែលផ្ដល់សិទ្ធិផ្តាច់មុខដល់កងទ័ព ក្នុងការធ្វើឃាតមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់តាមចិត្ត

18-03-2026 22:16

(ហ្សេរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin ⁠Netanyahu) និងរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានសម្រេចផ្តល់សិទ្ធិអំណាចពេញលេញដល់កងទ័ពអ៉ីស្រាអែល ក្នុងការកំណត់គោលដៅ និងធ្វើឃាតមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់គ្រប់រូប ដែលស្ថិតក្នុង «បញ្ជីខ្មៅ» របស់ខ្លួន ដោយមិនចាំបាច់មានការអនុញ្ញាតបន្ថែមពីថ្នាក់ដឹកនាំរដ្ឋាភិបាលទៀតនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការផ្តល់សិទ្ធិអំណាចដ៏ធំធេងនេះ ធ្វើឡើងបន្ទាប់ពីលោក Israel Katz បានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីចារកម្មអ៉ីរ៉ង់ លោក Esmail Khatib ត្រូវបានអ៉ីស្រាអែលសម្លាប់ចោលនៅក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសកាលពីយប់មិញ។

គួរបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាសញ្ញាណបង្ហាញថា អ៉ីស្រាអែលបានដំឡើងកម្រិតប្រតិបត្តិការ «កម្ចាត់ចោល» (Elimination) មន្ត្រីកំពូលៗរបស់អ៉ីរ៉ង់ ឱ្យទៅជាយុទ្ធសាស្ត្រយោធាដ៏តឹងរ៉ឹងបំផុត ដោយអនុញ្ញាតឱ្យមេបញ្ជាការកងទ័ពអាចចាត់វិធានការភ្លាមៗ នៅពេលដែលរកឃើញគោលដៅ៕