FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UN៖ កុមារអាយុក្រោម ៥ឆ្នាំប្រហែល ៤.៩លាននាក់ទូទាំងពិភពលោក បានបាត់បង់ជីវិត នៅឆ្នាំ ២០២៤ (Video inside)

18-03-2026 16:06

(ឡុងដ៏)៖ អង្គការសហប្រជាជាតិ (UN) ប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៤ មានកុមារប្រហែល ៤.៩លាននាក់បានស្លាប់ មុនពេលពួកគេចូលដល់អាយុ ៥ឆ្នាំ ដែលជាសញ្ញាបង្ហាញថា វឌ្ឍនភាពជុំវិញការកាត់បន្ថយអត្រាមរណភាពកុមារកំពុងជាប់គាំង សូម្បីតែនៅមុនពេលមានកាត់បន្ថយថវិកាជំនួយសកលក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០២៦។

របាយការណ៍របស់ទីភ្នាក់ងារមួយចំនួននៃ UN ដូចជាអង្គការមូលនិធិកុមារ (UNICEF) ធនាគារពិភពលោក អង្គការសុខភាពពិភពលោក និងអង្គការជំរឿនប្រជាជន បានលើកឡើងថា ការស្លាប់ភាគច្រើនអាចទប់ស្កាត់បាន តាមរយៈសេវាថែទាំសុខភាពកាន់តែប្រសើរ និងកិច្ចអន្តរាគមន៍ងាយៗសម្រាប់បញ្ហាប្រឈម ដូចជាផលវិបាកពីការសម្រាលកូនមិនគ្រប់ខែ ឬជំងឺគ្រុនចាញ់ជាដើម។

អត្រាស្លាប់​​របស់កុមារ​ បានធ្លាក់ចុះ​ជាង​ពាក់កណ្តាល​ ចាប់តាំងពី​ឆ្នាំ ២០០០ ប៉ុន្តែ​វឌ្ឍនភាព​បាន​ថយចុះ​តាំងពី​ឆ្នាំ ២០១៥។ តួលេខនេះគឺគ្របដណ្តប់លើឆ្នាំ ២០២៤ មុនពេលសហរដ្ឋអាមេរិក បន្ទាប់មកប្រទេសផ្តល់ជំនួយធំៗផ្សេងទៀត ដូចជាចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ផ្តើមកាត់បន្ថយថវិកាជំនួយអន្តរជាតិ។

និយាយជារួម ជំនួយអភិវឌ្ឍសុខភាពសកល ដែលបានធ្លាក់ចុះជិត ២៧ភាគរយក្នុងឆ្នាំ ២០២៥ បើប្រៀបធៀបឆ្នាំ ២០២៤ នឹងប៉ះពាល់ទៅដល់វឌ្ឍនភាពនៃការកាត់បន្ថយអត្រាមរណភាពកុមារថែមទៀត៕