ប្រមូលផ្តុំជោគជ័យតូចរហូតក្លាយជាជោគជ័យធំ៖ ស្វែងយល់ពីព័ត៌មានក្តៅនៃមហាសន្និបាតសភាទាំងពីរចិនឆ្នាំ២០២៦ តាមរយៈដានជើងរបស់លោក Xi Jinping
17-03-2026 17:02
(ប៉េកាំង)៖ លោក Xi Jinping មេដឹកនាំកំពូលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងលើផែនការជាតិ ៥ ឆ្នាំទី១៥ ។ ក្រោមការអនុម័តនៃមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនឆ្នាំ២០២៦ ចិននឹងចាប់ដំណើរការ នូវគម្រោងទ្រង់ទ្រាយធំជាច្រើន សូចនាករភារកិច្ចចំនួនលើសពី ១/៣ ផ្តោតលើការធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែល្អប្រសើរ។
ប្រជាជនត្រូវការអ្វី យើងផលិតអ្វី ពាក្យស្លោកនៃសហគ្រាសផលិតឡានរបស់ប្រទេសចិន ជាការបង្ហាញម្យ៉ាងនៃការគិតពិចារណាស្នូល នៃការធ្វើអភិបាលកិច្ចរបស់បក្សកាន់អំណាចរបស់ចិន។
ពេលថ្លែងអំពី «គោលដៅ» ក្នុងមហាសន្និបាតសភាទាំងពីរចិន លោកអ្នកតែងលឺគេនាំគ្នាពិភាក្សាថា យើងគួរដោះស្រាយបញ្ហានៃ«ការមានឬមិនមាន» / «ល្អទេ» / «ប្រសើរទេ» -- ការជជែកបែបនេះគឺ ស្តីអំពីការកែលម្អជីវភាពរបស់មហាជន។ ឧទាហរមួយ សេវាថែទាំមនុស្សវ័យចាស់ក្នុងសហគមន៍ ដូចជាអាហារដ្ឋានក្នុងសមគមន៍ ។ កាលពី១០ឆ្នាំមុនគ្មានសេវាបែបនេះទេ ៥ឆ្នាំចុងក្រោយនេះ អាហារដ្ឋានដំណើរការបណ្តើៗ , នៅ ៥ ឆ្នាំខាងមុខ មិនត្រឹមតែនៅទីក្រុង តាមស្រុកតាមឃុំរបស់ចិន អាហារដ្ឋានក្បែរផ្ទះនឹងមានកាន់តែច្រើនថែមទៀត។
ប្រឈមមុខនឹងសភាពការណ៍អន្តរជាតិដ៏កាន់តែស្មុគស្មាញ លោក Xi Jinping បានបញ្ជាក់ថា គួរប្រើឧត្តមភាពពិសេស អោយបានល្អ ដើម្បីដោះស្រាយការកង្វះបច្ចេកទេសគន្លឹះដែល «មិនអាចទទួលបានពីការសុំ ការទិញ ឬការអង្វរ» --- ដែលសំដៅលើយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យា។
តើប្រជាជនដែលបានចាក់ចេញពីភាពក្រីក្រមានជីវភាពយ៉ាងណា, តើប្រាក់ចំណូលរបស់ប្រជាជនចំណូលកម្រិតមធ្យម និងទាបមានការកើនឡើងឬអត់, តើក្រុមគន្លឹះមានការងារធ្វើឬអត់... ក្តីប្រាថ្នាលម្អិតរបស់ប្រជាជនចិនដែលសំដៅលើ ជីវភាពរស់នៅល្អបវរ គឺជាខ្លឹមសារដ៏សំខាន់ដែលលោក Xi Jinping ជានិច្ចជាកាលតែងតែតាមដានយកចិត្តទុកដាក់។ លោកបានលើកឡើងថា រដ្ឋាភិបាលគួរបន្តកែលម្អប្រព័ន្ធសន្តិសុខសង្គមនិងសេវាសាធារណៈ ដើម្បីកសាងបរិយាការស់នៅ ប្រកបដោយគុណភាព។
ការធានាអោយប្រជាជនជួបការលំបាក មានជីវភាពរស់នៅជាមូលដ្ឋានបានរំលេចពី ឧត្តមភាពនៃយន្តការសង្គមនិយម ដែលមានលក្ខណៈពិសេសចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតសេវាធានារ៉ាប់រ៉ងជីវភាពរបស់ប្រជាជនរបស់ប្រទេសចិន ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ប្រព័ន្ធជំនួយសង្គមតាមកម្រិតនិងប្រភេទ ត្រូវបានបង្កើតជាមូលដ្ឋាន។
ផែនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន បានបង្ហាញនូវជំនឿចិត្តខាងយុទ្ធសាស្ត ប្រសិទ្ធភាពនៃគោលនយោបាយ ភាពរស់រវើក នៃការអភិវឌ្ឍនិងសមត្ថភាពនៃអភិបាលកិច្ច ដែលនឹងបំពេញបន្ថែមស្ថរិភាពនិងភាពប្រាកដប្រជា សម្រាប់ពិភពលោក ដែលស្ថិតនៅក្នុងបរិបទច្របូកច្របល់។
កំណត់អាទិភាពនៃគោលដៅ អនុវត្តពាក្យសន្យា ប្រមូលផ្តុំជោគជ័យតូចរហូតក្លាយជាជោគជ័យធំ។ តាមរយៈតុក្កវិជ្ជា អភិបាលកិច្ចរបស់លោក Xi Jinping ដើម្បីកសាងទំនើបកម្មតាមបែបផែនចិន គោលគំនិតប្រព័ន្ធជាផ្នែកដ៏សំខាន់មួយ ដែលជាប្រភពមកពីការទទួលមរតក នៃស្មារតីបក្សកុម្មុយនីស្តចិនមានប្រវត្តិសាស្ត្រ ១០៥ឆ្នាំ៕
វិទ្យុមិត្តភាពកម្ពុជាចិន
