FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី តែងតាំងអតីតមេបញ្ជាការឆ្មាំបដិវត្តន៍ ជាទីប្រឹក្សាផ្នែកយោធា (Video inside)

17-03-2026 13:48

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ថាមេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី បានតែងតាំងអតីតមេបញ្ជាការម្នាក់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ឱ្យធ្វើជាទីប្រឹក្សាផ្នែកយោធា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

យោងតាមទីភ្នាក់ងារព័ត៌មាន Mehr «ឧត្តមសេនីយ៍ Mohsen Rezaei ត្រូវបានតែងតាំងជាទីប្រឹក្សាយោធា តាមបទបញ្ជានៃមេដឹកនាំកំពូល Ayatollah Mojtaba Khamenei»។ ប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ក៏បានរាយការណ៍អំពីការតែងតាំងនេះដែរ។

លោក Rezaei អាយុ ៧១ឆ្នាំ ពីមុនបានដឹកនាំកងបដិវត្តន៍អ៉ីស្លាម ដែលជាអង្គភាពមនោគមវិជ្ជារបស់យោធាអ៉ីរ៉ង់។ តាំងពីពេលនោះមក លោកបានកាន់តំណែងជាន់ខ្ពស់ជាច្រើន នៅក្នុងប្រព័ន្ធនយោបាយអ៉ីរ៉ង់។

គួរបញ្ជាក់ថា អ៉ីរ៉ង់ កំពុងធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ហើយដែលបានរាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា៕