FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ប្ដេជ្ញាថានឹងគ្រប់គ្រងគុយបាឱ្យទាល់តែបាន ខណៈប្រជាជនគុយបារាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់

17-03-2026 09:16

​(ឡាហាវ៉ាន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ បានប្ដេជ្ញាថានឹងគ្រប់គ្រងគុយបាឱ្យទាល់តែបាន ខណៈប្រទេសដែនកោះកុម្មុយនិស្តមួយនេះកំពុង ប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសនៅចំពោះមុខការបិទខ្ទប់ប្រេងពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បន្ទាប់ពីតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិកអស់រាប់ទសវត្សរ៍មកនេះ រដ្ឋាភិបាលគុយបាបច្ចុប្បន្នកំពុងរងសម្ពាធយ៉ាងសម្បើមពីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំតែងតែបានឮគេនិយាយពីរឿងសហរដ្ឋអាមេរិក និងគុយបា។ ថាតើសហរដ្ឋអាមេរិក នឹងធ្វើវានៅពេលណា? ខ្ញុំជឿថាខ្ញុំនឹងធ្វើវា...ដើម្បីគ្រប់គ្រងគុយបា»

គួរបញ្ជាក់ថា ប្រតិបត្តិករអគ្គិសនីគុយបា បានប្រកាសពីការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសដោយបណ្ដាលឱ្យប្រជាជន១០លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ហើយថាខ្លួនកំពុង បើកការស៊ើបអង្កេតលើមូលហេតុដែលបណ្ដាលឱ្យដាច់ចរន្ត។ ក្រុមមន្ត្រីគុយបាបានច្រានចោលការដួលរលំប្រព័ន្ធអគ្គិសនី ប៉ុន្តែក៏មិនបានឱ្យដឹងពីមូលហេតុដែលបណ្ដាលដាច់ចរន្តអគ្គិសនី ទ្រង់ទ្រាយធំបែបនេះនោះដែរ៕