FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី ដូណាល់ ត្រាំ ថាការពិភាក្សាជាមួយគុយបាកំពុងបន្ត ប៉ុន្តែមិនច្រានចោលលទ្ធភាពដូចធ្វើចំពោះអ៉ីរ៉ង់ (Video inside)

16-03-2026 11:46

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកអាចឈានដល់កិច្ចព្រមព្រៀងជាមួយគុយបា ឬចាត់វិធានការផ្សេងទៀតក្នុងពេលឆាប់ៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅលើយន្តហោះ Air Force One លោក ត្រាំ គូសបញ្ជាក់ថា «គុយបា ក៏ចង់ធ្វើកិច្ចព្រមព្រៀង ហើយខ្ញុំគិតថាឆាប់ៗនេះ យើងនឹងមានកិច្ចព្រមព្រៀងមួយ ឬអាចធ្វើអ្វីដែលយើងត្រូវធ្វើ។ យើងកំពុងនិយាយជាមួយគុយបា ប៉ុន្តែយើងធ្វើដាក់អ៉ីរ៉ង់ មុននឹងដល់ពេលគុយបា»

ភាពតានតឹងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងឡាហាវ៉ាននៅតែកើនឡើង បន្ទាប់ពីទណ្ឌកម្មច្រើនឆ្នាំ ការប៉ះទង្គិចផ្នែកការទូត និងជម្លោះជុំវិញការធ្វើចំណាកស្រុក និងបញ្ហាសន្តិសុខ។ ទោះជាមានទំនាក់ទំនងឡើងវិញក្តី ប៉ុន្តែនៅមានភាពខុសគ្នាគួរឱ្យកត់សម្គាល់រវាងរដ្ឋាភិបាលទាំងពីរ។

ក្រុមមន្ត្រីអាមេរិកបានលើកឡើងថា ការបន្ធូរបន្ថយសម្ពាធណាមួយទំនងជាអាស្រ័យទៅលើសម្បទាននយោបាយ និងសេដ្ឋកិច្ចពីទីក្រុងឡាហាវ៉ាន ខណៈមេដឹកនាំគុយបានៅតែទទូចថា ការចរចាគ្នាត្រូវតែគោរពឯករាជ្យនៃប្រទេសគុយបា៕