FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរី និងជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពល (Video inside)

16-03-2026 10:00

(តូក្យូ)៖ សិង្ហបុរី និងជប៉ុន នឹងធ្វើឱ្យកិច្ចសហការក្នុងវិស័យថាមពលមានភាពប្រសើរឡើងថែមទៀត ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដែលមានបំណងជួយដល់ប្រទេសទាំងពីរ ឆ្ពោះទៅរកគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់កម្រិតសូន្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ ២០២៦។

ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថាមពល និរន្តរភាព និងការប្រែប្រួលអាកាសធាតុ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យ ដោយរដ្ឋមន្ត្រីទទួលបន្ទុកថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសិង្ហបុរី លោក Tan See Leng និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa។

ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហការក្នុងវិស័យដូចជា ការនាំចូលអគ្គិសនី អ៉ីដ្រូសែន និងអាម៉ូញាក់កាបូនទាប ការចាប់យក ប្រើប្រាស់ និងការរក្សាទុកកាបូន ថាមពលនុយក្លេអ៊ែរស៉ីវិល ឧស្ម័នធម្មជាតិរាវ (LNG) និងការតភ្ជាប់បណ្តាញថាមពល។ វាក៏នឹងជួយឱ្យសិង្ហបុរី និងជប៉ុន ជំរុញគោលដៅគ្មានការបំភាយឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយការបំភាយឧស្ម័ននៅក្នុងឧស្សាហកម្ម និងវិស័យថាមពលដែលពិបាកនឹងកាត់បន្ថយផងដែរ៕