ចិន ទទូចឱ្យអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ដោះស្រាយគ្នាតាមការចរចា (Video inside)
14-03-2026 16:00
(សៀងហៃ)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីប៉ាគីស្ថាន លោក Amir Khan Muttaqi នៅក្នុងជំនួបតាមទូរស័ព្ទថា ជម្លោះរវាងប៉ាគីស្ថានជាមួយអាហ្វហ្កានីស្ថាន គួរតែត្រូវបានដោះស្រាយដោយការសន្ទនា និងប្រឹក្សាយោបល់ មិនមែនដោយកម្លាំងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៦។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន លោក Wang ទទូចឱ្យភាគីទាំងពីរស្ងប់ស្ងាត់ និងអនុវត្តការអត់ធ្មត់ ជួបពិភាក្សាទល់មុខគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ស្វែងរកបទឈប់បាញ់បន្ទាន់ និងដោះស្រាយភាពខុសគ្នាតាមរយៈការសន្ទនា។ លោក Wang បាននិយាយថា ការប្រើកម្លាំងយោធាថែមទៀត នឹងធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ។
ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីប៉ាគីស្ថាន កាលពីថ្ងៃសុក្រ បានទម្លាក់គ្រាប់បែកលើឃ្លាំងប្រេងឥន្ធនៈមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ឯកជន Kam Air នៅជិតអាកាសយានដ្ឋាន Kandahar ប្រទេសអាហ្វហ្គានីស្ថាន ដែលជាការបង្កើនជម្លោះ បើទោះបីជាចិនបានប្រឹងប្រែងសម្រុះសម្រួលក៏ដោយ៕


