FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី ត្រាំ៖ អាមេរិកទទួលបាន «ប្រាក់ចំណេញច្រើនសន្ធឹកសន្ធាប់» ពេលតម្លៃប្រេងហក់ឡើងថ្លៃ

12-03-2026 22:01

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកទទួលបានផលចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅពេលដែលតម្លៃប្រេងពិភពលោកហក់ឡើងថ្លៃ ស្របពេលដែលលោកកំពុងប្រឈមមុខនឹងភាពតានតឹងជាមួយមេដឹកនាំកំពូលអ៉ីរ៉ង់។

តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរថា «សហរដ្ឋអាមេរិក គឺជាប្រទេសផលិតប្រេងធំជាងគេបំផុតនៅលើពិភពលោក។ ដូច្នេះនៅពេលតម្លៃប្រេងឡើងថ្លៃ យើងរកបានប្រាក់ចំណេញច្រើនណាស់»។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា សម្រាប់រូបលោកក្នុងនាមជាប្រធានាធិបតី រឿងដែលសំខាន់បំផុតគឺការបញ្ឈប់ «អាណាចក្រដ៏អាក្រក់» មួយនេះ មិនឱ្យមានអាវុធនុយក្លេអ៊ែរ ដែលអាចបំផ្លិចបំផ្លាញមជ្ឈិមបូព៌ា និងពិភពលោកទាំងមូលបានឡើយ។

គួរបញ្ជាក់ថា ការអះអាងរបស់លោក ត្រាំ បានកើតឡើងស្របពេលដែលមេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី លោក Mojtaba Khamenei កំពុងប្រកាសរក្សាការបិទច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក ដើម្បីប្រើប្រាស់ជាឧបករណ៍សម្ពាធប្រឆាំងនឹងបស្ចិមលោក៕