FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វ៉េណេស៊ុយអេឡា តែងតាំងរដ្ឋមន្រ្តីក្រសួងប្រេង ចំពោះមុខកិច្ចសហប្រតិបត្តិការជាមួយអាមេរិក (Video inside)

12-03-2026 16:20

(ការ៉ាកាស)៖ ប្រធានាធិបតីបណ្តោះអាសន្នវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានតែងតាំងដំឡើងតំណែង លោកស្រី Paula Henao ឱ្យក្លាយរដ្ឋមន្រ្តីនៃក្រសួងប្រេងដែលមានតួនាទីសំខាន់ ខណៈប្រទេសនេះ កំពុងជួសជុលឧស្សាហកម្មប្រេងរបស់ខ្លួនឡើងវិញ ចំពេលមានសម្ពាធពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ ២០២៦។

មុខតំណែងនេះបាននៅទំនេរ ក្រោយលោកស្រី Rodriguez ដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងប្រេង និងជាអនុប្រធានាធិបតី ក្លាយទៅជាប្រធានាធិបតីបណ្តោះអាសន្ន ជំនួសលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវសហរដ្ឋអាមេរិកចាប់ខ្លួន។ លោកស្រី Henao ដែលពីមុនអនុរដ្ឋមន្ត្រីនៃក្រសួងប្រេង នឹងត្រូវឡើងទៅកាន់ការងារជារដ្ឋមន្រ្តី ខណៈដែលសហរដ្ឋអាមេរិក កំពុងជំរុញឱ្យវ៉េណេស៊ុយអេឡា បើកទូលាយដល់ការវិនិយោគរបស់អាមេរិក ជាពិសេសលើវិស័យប្រេង ឧស្ម័ន និងរ៉ែ។

ការ​ផ្លាស់ប្តូរ​នេះ​ មាន​បំណង​ជំរុញ​ការផលិត​ប្រេង និង​ឧស្ម័ន និង​ការវិនិយោគ​ពី​បរទេស ក្រោម​ផែនការ​កសាង​ឡើងវិញ​ចំនួន ១០០ពាន់​លាន​ដុល្លារ​សម្រាប់​ឧស្សាហកម្ម​នេះ​ ដែល​ស្នើ​ឡើង​ដោយប្រធានាធិបតី ដូណាល់ ត្រាំ ​មិនយូរប៉ុន្មាន​បន្ទាប់ពី​ការចាប់ខ្លួន ​លោក ម៉ាឌូរ៉ូ។ លោក ត្រាំ បានសរសើរ លោកស្រី Rodriguez ជុំវិញកិច្ចសហប្រតិបត្តិការ ដើម្បីដឹកជញ្ជូនប្រេងទៅកាន់សហរដ្ឋអាមេរិក៕