បទវិភាគ៖ ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីររបស់ចិន៖ មានតែធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដទេ ទើបអាចសម្រចបាននូវសមិទ្ធផលពិតប្រាកដ
11-03-2026 18:00
(ប៉េកាំង)៖ “កំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនគឺ៥ភាគរយ” “ទំហំលក់រាយទំនិញប្រើប្រាស់ក្នុងសង្គម បានលើសពី៥០ទ្រីលានយាន់ប្រាក់ចិន” ។ល។ បើសង្កេតមើលពីរបាយការណ៍ការងាររដ្ឋាភិបាលចិននៅឆ្នាំ២០២៥ អាចឃើញថា តារាងពិន្ទុនីមួយៗ ជាចម្លើយគួរឱ្យពេញចិត្ត សម្រាប់បញ្ចប់ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី១៤។
“ដល់ឆ្នាំ២០៣០ តម្លៃផលិតកម្មពាក់ព័ន្ធនៃឧស្សាហកម្មសសរទ្រូង ដែលងើបឡើងថី្មចំនួន៦ មានដូចជាមនុស្សយន្តវៃឆ្លាតជាដើម ត្រូវបានរំពឹងថានឹងលើសពី១០ទ្រីលានយាន់ប្រាក់ចិន” “តាមការប៉ាន់ប្រមាណ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ឧស្សាហកម្មកម្មន្តសាលនិងសេវាកម្ម នឹងបន្ថែមឱកាសការងារលើសពី១០លាននាក់ជារៀងរាល់ឆ្នាំ ” ។ល។ ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិន “សំឡេងល្អនិងមតិល្អ” របស់តំណាងប្រជាជន និងសមាជិកសភាប្រឹក្សានយោបាយ បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំក្នុងការខិតខំប្រឹងប្រែងអនុវត្តផែន ការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥។
ការមានជំនឿចិត្តបែបនេះគឺផ្អែកលើសមិទ្ធផល សមិទ្ធផលគឺកើតចេញមកពីការអនុវត្តជាក់ស្តែង។ ក្នុងឆ្នាំដ៏គន្លឹះ តើត្រូវធ្វើយ៉ាងម៉េច ទើបអាចបង្កើតការចាប់ផ្តើមដ៏ល្អ សម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ និងសម្រេចបាននូវគោលដៅគ្រប់ផ្នែកនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយគុណភាព?
ក្នុងសន្និសីទសារព័ត៌មានស្តីពីប្រធានបទសេដ្ឋកិច្ច នៃមហាសន្និបាតលើកទី៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានណែនាំពីទិន្នន័យមួយចំនួនពោលគឺ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិន ល្បឿនកំណើននៃការប្រើប្រាស់អហ្វឡាញបានលើសពីការប្រើប្រាស់តាមអនឡាញ នេះគឺជាលើកទីមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ទំហំទីផ្សារប្រើប្រាស់របស់ចិនបានកាន់លំដាប់ថ្នាក់ទីពីរនៅលើពិភពលោក ។ សមិទ្ធផលសេដ្ឋកិច្ចដែលគួរឱ្យកត់សម្គាល់ គឺបានមកពីការប្រកាន់ខ្ជាប់នូវទិសដៅអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ។
លោក Yu Shaoxiang អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវអំពីការធ្វើទំនើបកម្មតាមបែបផែនចិនរបស់បណិ្ឌត្យសភាវិទ្យាសាស្ត្រសង្គមប្រទេសចិន បានថ្លែងថា “បើចង់សម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នោះបើអនុវត្តមិនប្រាកដប្រជានិងគ្រាន់តែនិយាយបានតែមាត់គឺមិនកើតទេ ចាំបាច់ត្រូវឧស្សាហ៍ព្យាយាមធ្វើការយ៉ាងប្រាកដប្រជា ខិតខំប្រឹងប្រែយកឈ្នះលើឧបសគ្គនិងទទួលបានប្រសិទ្ធភាពពិតប្រាកដ ។”
លោក Huang Jiangតំណាងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងជាលេខាធិការបក្ស នៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំក្រុង Fangchenggang នៃភូមិភាគស្វយ័តជនជាតិ ជ័ង ក្វាងស៊ី បានថ្លែងថា“ ការបំពេញការងារ និងទទួលបានសមិទ្ធផលល្អ និយាយជារួមគឺដើម្បីឱ្យគ្រួសារយ៉ាងច្រើន មានជីវភាពរស់នៅដ៏ធូរធារ ។ ពួកយើងទទួលបានទំនុកចិត្តពីប្រជាជន ហើយយើងត្រូវតែឆ្លងកាត់ការពិសោធន៍ពី គោលបំណងដើមនិងបេសកកម្មរបស់ខ្លួនក្នុងការងារគ្រប់គ្រងផ្នែករដ្ឋបាលនៅស្រទាប់មូលដ្ឋាន។ ”
“ការទទួលបានសមិទ្ធផលនយោបាយឬអត់ ត្រូវទទួលការត្រួតពិនិត្យពីអារម្មណ៍ទទួលបានផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន មិនត្រូវគ្រាន់តែធ្វើការងារបែបទម្រង់និយមនោះទេ ” លោក Sun Xiaoguang សមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងជាអភិបាលរងនៃខណ្ឌ Dongli ទីក្រុង Tianjin បានថ្លែងថា ត្រូវផ្តោតសំខាន់ទៅលើខ្លឹមសារពាក់ព័ន្ធក្នុងសេចក្តីព្រាងនៃគោលការណ៍សំខាន់ នៃផែនការអភិវឌ្ឍន៍ស្តីពីការពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកាន់ខ្ជាប់ខ្សែបន្ទាត់ក្រហមនៃសុវត្ថិភាពអេកូឡូស៊ី តាមរយៈមធ្យោបាយគ្រប់គ្រងនិងត្រួតពិនិត្យជាដើម ព្រមទាំងជួយសហគ្រាសធ្វើបរិវត្តកម្មបៃតង តាមរយៈការឃោសនាគោលនយោបាយ និងផ្តល់ការគាំទ្រខាងថវិកាជាដើម។
តំណាងប្រជាជននិងសមាជិកសភាប្រឹក្សានយោបាយទាំងឡាយបានថ្លែងថា ក្នុងដំណើរថ្មីដែលជំរុញកិច្ចកសាង ប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ និងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិន តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន យើងត្រូវខិតខំដើរឆ្ពោះទៅមុខដោយភាពក្លាហាន និងបន្តដំណើរទៅមុខដោយស្មារតីឧស្សាហ៍ព្យាយាម ដើម្បីទទួលបានសមិទ្ធផលពិតប្រាកដដែល អាចទទួលការត្រូតពិនិត្យពីការអនុវត្តជាក់ស្តែង ប្រជាជន និងប្រវត្តិសាស្ត្រ៕
វិទ្យុមិត្តភាពកម្ពុជាចិន


