FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានកុងស៊ុលរុស្ស៉ី ក្នុងទីក្រុង Isfahan រងការខូចខាត ដោយការវាយប្រហារមកលើអ៉ីរ៉ង់ (Video inside)

11-03-2026 16:11

(Isfahan)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បាននិយាយថា ស្ថានកុងស៊ុលរុស្ស៉ីប្រចាំអ៉ីរ៉ង់ នៅក្នុងទីក្រុង Isfahan បានរងការខូចខាត ក្នុងការវាយប្រហារនៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២៥។

លោកស្រី Zakharova បញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមីនា ទីក្រុង Isfahan របស់អ៉ីរ៉ង់ បានរងការវាយប្រហារ​ ដោយការកំណត់គោលដៅលើ អគាររដ្ឋបាលខេត្ត ដែលស្ថិតនៅលើទីតាំងក្បែរនោះ ហើយជាលទ្ធផល វាបានធ្វើឱ្យខូចខាត ដល់បង្អួចការិយាល័យ និងកន្លែងស្នាក់នៃស្ថានកុងស៊ុលរុស្ស៉ី ក៏ដូចជាបណ្តាលឱ្យបុគ្គលិករងរបួសតិចតួច។

លោកស្រី Zakharova ចាត់ទុកថា «ការវាយប្រហារលើតំណាងការទូត គឺជាការបំពានយ៉ាងច្បាស់ លើអនុសញ្ញាអន្តរជាតិ ដែលគ្រប់ភាគីទាំងអស់គួរតែគោរព»។ នៅថ្ងៃអង្គារ លោក វ្ល៉ាឌីមៀ ពូទីន​ ប្រធានាធិបតីរុស្ស៉ី បានពិភាក្សាជាមួយប្រធានាធិបតីអ៉ីរ៉ង លោក Masoud Pezeshkian អំពីបញ្ហាជម្លោះ ហើយលោកបានអំពាវនាវឱ្យបញ្ឈប់អរិភាព៕