FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ ថ្ងៃអង្គារនេះ នឹងក្លាយជាថ្ងៃនៃការវាយប្រហារដ៏សន្ធឹកសន្ធាប់បំផុតលើអ៉ីរ៉ង់

10-03-2026 22:42

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ភីត ហេកសេត (Pete Hegseth) បានប្រកាសនៅថ្ងៃអង្គារនេះថា ថ្ងៃនេះនឹងក្លាយជាថ្ងៃដែលសហរដ្ឋអាមេរិក បើកប្រតិបត្តិការវាយប្រហារដ៏សន្ធឹកសន្ធាប់បំផុតទៅលើប្រទេសអ៉ីរ៉ង់ គិតចាប់តាំងពីយុទ្ធនាការសង្គ្រាមនេះបានផ្ទុះឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ហេកសេត បានបញ្ជាក់យ៉ាងច្បាស់ថា ថ្ងៃនេះនឹងមានការប្រើប្រាស់យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកក្នុងចំនួនដ៏ច្រើនលើសលប់ ដើម្បីបើកការវាយប្រហារចូលទៅក្នុងទឹកដីអ៉ីរ៉ង់ ដែលនេះគឺជាការបង្ហាញពីភាពតានតឹងនៃជម្លោះដែលកំពុងតែឈានទៅរកកម្រិតកំពូល៕