FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី ប្រកាសពីកិច្ចសហប្រតិបត្តិការផលិតអាវុធជាមួយហូឡង់ ព្រមទាំងត្រៀមបញ្ជូនអ្នកជំនាញទៅមជ្ឈិមបូព៌ា (Video insend)

08-03-2026 22:41

(កៀវ)៖ នាថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសពីកិច្ចព្រមព្រៀងផលិតអាវុធរួមគ្នាជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Rob Jetten អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងកៀវ ដោយសង្កត់ធ្ងន់លើបទពិសោធន៍ដ៏កម្ររបស់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងដ្រូនផលិតដោយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានអន្តរជាតិ។

តាមរយៈសារបង្ហោះនៅលើ X លោក ហ្សេលេនស្គី បានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីទំហំផលិតកម្ម និងការវិនិយោគរួមគ្នា ដើម្បីពង្រីកផលិតកម្មអាវុធ ជាពិសេសដ្រូន ដែលអ៊ុយក្រែនបានបង្កើតរោងចក្រផលិតជាច្រើនកន្លែងរួចមកហើយ។ ក្នុងពេលដែលអ៉ីរ៉ង់កំពុងប្រើប្រាស់ដ្រូនវាយប្រហារលើសម្ព័ន្ធមិត្តអាមេរិកនៅមជ្ឈិមបូព៌ា អ៊ុយក្រែនសង្ឃឹមថាជំនាញរបស់ខ្លួនដែលទទួលបានពីការធ្វើសង្គ្រាមរយៈពេល៤ឆ្នាំជាមួយរុស្ស៊ី នឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ដៃគូសន្តិសុខអន្តរជាតិ។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ដ្រូនស្ទាក់ចាប់ ទៅឱ្យប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ហើយក្រុមអ្នកហ្វឹកហាត់យោធាអ៊ុយក្រែនមួយក្រុមដំបូង នឹងត្រូវបញ្ជូនទៅកាន់តំបន់នោះនៅថ្ងៃចន្ទ ដើម្បីចែករំលែកជំនាញ និងបទពិសោធន៍ក្នុងការកម្ទេចដ្រូនម៉ូដែល Shahed និងមីស៊ីលគ្រូស៕