FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ គំរាមពង្រីកគោលដៅវាយប្រហារអ៉ីរ៉ង់ ក្រោយប្រធានាធិបតី Pezeshkian ប្រកាសឈប់វាយប្រហារប្រទេសក្បែរខាង តែប្តេជ្ញាមិនចុះចាញ់អាមេរិក-អ៉ីស្រាអែល (Video inside)

07-03-2026 21:29

(វ៉ាស៉ីនតោន)៖ នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ប្រធានាធិបតី ដូណាល់ ត្រាំ បានលេីកឡេីងថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៉ីរ៉ង់យ៉ាងចាស់ដៃ ជាមួយការគំរាមពង្រីកគោលដៅនៃការវាយប្រហារ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅលេីបណ្តាញសង្គម Truth Social លោក ត្រាំ គូសបញ្ជាក់ថា «ថ្ងៃនេះ អ៉ីរ៉ង់នឹងរងការវាយប្រហារខ្លាំង។ ស្ថិតក្រោមការពិចារណាយ៉ាងម៉ឺងម៉ាត់ចំពោះការបំផ្លិចបំផ្លាញទាំងអស់ និងការស្លាប់មួយចំនួន ដោយអាកប្បកិរិយាអាក្រក់របស់អ៉ីរ៉ង់ តំបន់ និងក្រុមមនុស្សនឹងត្រូវពិចារណាសម្រាប់កំណត់គោលដៅ»

ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅថ្ងៃសៅរ៍នេះថា អ៉ីរ៉ង់នឹងឈប់វាយប្រហារប្រទេសក្បែរខាង តែមិនចុះចាញ់អ៉ីស្រាអែល-អាមេរិកឡើយ។ ដោយសំដៅលើការប្រកាសនេះ លោក ត្រាំ ថាអ៉ីរ៉ង់បានលែងជាការគំរាមកំហែងនៃមជ្ឈិមបូព៌ាទៀតហើយ ផ្ទុយទៅវិញនឹងក្លាយជាអ្នកចាញ់នៃមជ្ឈិមបូព៌ា ហើយនឹងមានរយៈពេលជាច្រើនទសវត្សរ៍ទៅមុខ រហូតដល់ពួកគេចុះចាញ់ ឬទំនងជាដួលរលំទាំងស្រុង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក-ស្រាអែល បានចាប់ផ្តេីមការវាយប្រហារអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៉ីរ៉ង់បានសងសឹកវិញជាមួយនិងការវាយប្រហារដោយមីស៉ីល និងដ្រូនលើផលប្រយោជន៍របស់អ៉ីស្រាអែល និងអាមេរិកនៅក្នុងតំបន់ ជាពិសេសតំបន់ឈូងសមុទ្រ៕