អ៉ីរ៉ង់ទទួលស្គាល់ការស្លាប់របស់រដ្ឋមន្ត្រីការពារជាតិ និងប្រមុខកងកម្លាំងប្រដាប់អាវុធ (Video inside)
01-03-2026 15:05
(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានទទួលស្គាល់ថារដ្ឋមន្ត្រីការពារជាតិ និងប្រមុខកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN។
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim បានឱ្យដឹងថាឧត្តមសេនីយ៍ លោក Abdolrahim Mousavi ដែលទើបតែឡើងកាន់តំណែងបន្តវេនពីប្រមុខកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់មុនដែលត្រូវបានសម្លាប់ ក្នុងសង្រ្គាម ១២ថ្ងៃជាមួយអ៉ីស្រាអែល កាលពីខែមិថុនា ឆ្នាំ២០២៥ ត្រូវបានសម្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍។ ចំណែក លោក Aziz Nasirzadeh រដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ងក៏ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ផងដែរ។
អ៉ីរ៉ង់នៅមុននេះបន្តិច ក៏បានទទួលស្គាល់ដែរពីការស្លាប់របស់មេបញ្ជាការ២រូប គឺលោក Mohammad Pakpour ដែលដឹកនាំកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និងលោក Ali Shamkhani ដែលជាលេខាធិការក្រុមប្រឹក្សាការពារជាតិអ៉ីរ៉ង់៕
