ក្រុមបាតុករសម្រុកចូលវាយបំផ្លិចបំផ្លាញស្ថានកុងស៊ុលអាមេរិក នៅប៉ាគីស្ថាន ជុំវិញការស្លាប់របស់លោក Khamenei (Video inside)
01-03-2026 14:58
(មូស្គូ)៖ ក្រុមបាតុករមានគ្នារាប់រយនាក់ បានសម្រុកវាយប្រហារបំផ្លិចបំផ្លាញស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុង Karachi ប្រទេសប៉ាគីស្ថាន បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦។
វីដេអូដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញថាប៉ូលិសបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ នៅតាមដងផ្លូវស្ថិតនៅក្រៅស្ថានកុងស៊ុល។ ខណៈក្រុមបាតុករគប់ដុំថ្ម ប៉ូលិសបាន ប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពួកគេ។
ចំណែក វីដេអូមួយផ្សេងទៀតបានបង្ហាញពីសកម្មភាពក្រុមបាតុករជាបុរសជាច្រើននាក់បានសម្រុកចូលក្នុងបរិវេណស្ថានកុងស៊ុលអាមេរិក និងវាយបំបែកកញ្ចក់បង្អួច និងទ្វារ ដើម្បីចូលទៅខាងក្នុង អគារ៕
