អ៉ីរ៉ង់នឹងបង្កើតក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នមួយនៅថ្ងៃអាទិត្យនេះ ក្រោយការស្លាប់របស់លោក Khamenei (Video inside)
01-03-2026 14:21
(តេហេរ៉ង់)៖ ប្រមុខសន្តិសុខអ៉ីរ៉ង់ លោក Ali Larijani បាននិយាយថាដំណើរការផ្ទេរអំណាច បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Ali Larijani ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៉ីរ៉ង់ បានឱ្យដឹងថាក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នមួយនឹងត្រូវបានបង្កើតក្នុងពេលឆាប់ៗ។ លោកបន្ថែមថា ប្រធានាធិបតី ប្រមុខប្រព័ន្ធយុត្តិធម៌ និងចៅក្រមម្នាក់មកពីក្រុមប្រឹក្សាអាណាព្យាបាលនឹងត្រូវទទួលខុសត្រូវដឹកនាំប្រទេស រហូតទាល់តែមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។
តាមលោក Larijani ក្រុមប្រឹក្សាបណ្ដោះអាសន្នខាងលើ នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ពោលគឺអាចនៅថ្ងៃអាទិត្យនេះតែម្ដង៕
