FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ព្រមានវាយដោយប្រើកម្លាំងដ៏ខ្លាំងមិនធ្លាប់មាន ប្រសិនបើអ៉ីរ៉ង់ហ៊ានសងសឹក (Video inside)

01-03-2026 13:01

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានព្រមានថានឹង​វាយប្រហារលើអ៉ីរ៉ង់ជាមួយកម្លាំងដ៏ខ្លាំងក្លាមិនធ្លាប់មាន ប្រសិនបើតេហេរ៉ង់នៅតែបន្តបើកការវាយប្រហារសងសឹកទៅនឹងការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន លោក Ayatollah Ali Khamenei។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានសរសេរដូច្នេះថា «អ៉ីរ៉ង់ទើបតែប្រកាសថាពួកគេកំពុងបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅថ្ងៃនេះ ខ្លាំងជាងការវាយប្រហារដែលពួកគេធ្លាប់បានធ្វើកន្លងមក»។ លោកប្រធានាធិបតីអាមេរិកបានបន្តទៀតថា «ពួកគេមិនត្រូវធ្វើវាទេ តែប្រសិនបើពួកគេហ៊ានធ្វើ នោះយើងនឹង វាយប្រហារជាមួយកម្លាំងដ៏ខ្លាំងដែលមិនធ្លាប់មានពីមុនមក»

នៅថ្ងៃអាទិត្យនេះដែរ អ៉ីរ៉ង់បានព្រមានថាសងសឹក ក៏ដូចជាស្វែងរកយុត្តិធម៌ឱ្យលោក Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ម្សិលមិញ៕