ស្នូរផ្ទុះជាច្រើនកើតឡើងក្នុងទីក្រុងឌូបៃ និងទីក្រុងដូហា ក្នុងថ្ងៃទី២ នៃការវាយប្រហារសងសឹករបស់អ៉ីរ៉ង់ (Video inside)
01-03-2026 12:20
(ឌូបៃ)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាមានស្នូរផ្ទុះជាច្រើនបានកើតឡើងក្នុងទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងទីក្រុងដូហានៃប្រទេសកាតា បន្ទាប់ពីអ៉ីរ៉ង់បើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅតាមបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់មជ្ឈិមបូព៌ា ជាការសងសឹកទៅនឹងការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន។
នេះជាការវាយប្រហារក្នុងថ្ងៃទី២ របស់អ៉ីរ៉ង់លើបណ្ដាប្រទេសអារ៉ាប់ជិតខាងរបស់ខ្លួន។ អ៉ីរ៉ង់បានប្រកាសថានឹងវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកទាំងអស់ក្នុងតំបន់៕

