FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់អះអាងថាអ្នកស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល លើសាលារៀនមួយ កើនដល់ ១១៥នាក់ (Video inside)

01-03-2026 10:26

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៉ីរ៉ង់ បានសម្លាប់មនុស្សកើនដល់១១៥នាក់។ នេះបើ តាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦។

តាមអាជ្ញាធរអ៉ីរ៉ង់ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានធ្លាក់ចំសាលាបង្រៀនក្មេងស្រីមួយកន្លែង​ ក្នុងទីក្រុង Minab ខេត្ត Hormozgan ភាគខាងត្បូងនៃប្រទេសអ៉ីរ៉ង់។

នៅថ្ងៃអាទិត្យនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ជាច្រើន បានទទួលស្គាល់ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ពិតជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល៕