អ៉ីស្រាអែល ប្រើយន្ដហោះចម្បាំង ២០០គ្រឿង ដើម្បីវាយប្រហារលើអ៉ីរ៉ង់ (Video inside)
01-03-2026 09:58
(វ៉ាស៊ីនតោន)៖ យោធាអ៉ីស្រាអែលបានប្រើប្រាស់យន្ដហោះចម្បាំង ២០០គ្រឿង នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយដែលនេះជាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Business Insider។
តាមយោធាអ៉ីស្រាអែល យន្ដហោះចម្បាំងទាំងនោះបានទម្លាក់គ្រាប់បែករាប់រយគ្រាប់លើគោលដៅជាង ៥០០ ស្ថិតនៅភាគខាងលិច និងភាគកណ្ដាលនៃប្រទេសអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធបាញ់មីស៊ីល។
យោធាអ៉ីស្រាអែលឱ្យដឹងដែរថាក្នុងចំណោមយន្ដហោះចម្បាំងទាំង២០០គ្រឿងដែលបានចូលរួមក្នុងប្រតិបត្តិការវាយប្រហារលើអ៉ីរ៉ង់ ក៏មានផងដែរយន្ដហោះចម្បាំងបំបាំងកាយ F-35 និង F-15៕
