FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ រាយការណ៍ថា កូនស្រី កូនប្រសារ និងចៅប្រុសរបស់លោក Khamenei ត្រូវបានសម្លាប់ក្នុងការវាយប្រហារបស់អាមេរិក និងអ៉ីស្រាអែល

01-03-2026 08:05

(Reuters)៖ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars news បានរាយការណ៍នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ថាកូនស្រី កូនប្រសារប្រុស និងចៅប្រុសរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងបន្ទាប់ពីលោក ត្រាំ និងក្រុមមន្ត្រីអ៉ីស្រាអែលបានអះអាងថាលោក Khamenei ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដែរ។ ប៉ុន្តែក្រុមមន្ត្រីអ៉ីរ៉ង់បានច្រានចោលការអះអាងបែបនេះដោយហៅថាវាគ្រាន់តែជាសង្រ្គាមចិត្តសាស្ត្រប៉ុណ្ណោះ។ នៅថ្ងៃអាទិត្យនេះដែរ យោធាអ៉ីស្រាអែលបានបើកការវាយប្រហារ ជាថ្មីលើអ៉ីរ៉ង់ ដោយកំណត់គោលដៅលើឃ្លាំងមីស៊ីលបាលិស្ទីគ និងប្រព័ន្ធការពារដែនអាកាស៕