FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សំឡេងផ្ទុះលឺឡើងនៅតាមបណ្តាប្រទេសអារ៉ាប់ ដែលមានមូលដ្ឋានទ័ពអាមេរិក ស្របពេលអ៉ីរ៉ង់បាញ់មីស៉ីលនិងដ្រូនសងសឹក (Video inside)

28-02-2026 17:30

(មជ្ឈិមបូព៌ា)៖ បន្ទាប់ពីអ៉ីស្រាអែលនិងអាមេរិក បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ ទីក្រុងតេហេរ៉ង់បានវាយប្រហារឆ្លើយតបទៅវិញ ហើយសំឡេងផ្ទុះជាបន្តបន្ទាប់ ត្រូវរាយការណ៍នៅតាមបណ្តាប្រទេសអារ៉ាប់ ដែលមានមូលដ្ឋានយោធារបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រៅពីបាញ់មីស៉ីលនិងដ្រូនសងសឹកលើអ៉ីស្រាអែល អ៉ីរ៉ង់ក៏បានកំណត់គោលដៅលើមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងប្រទេសកាតា បារ៉ែន គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។ កាតាបានអះអាងថា ខ្លួនបាញ់ស្ទាក់មីស៉ីលអ៉ីរ៉ង់បានប៉ុន្មានគ្រាប់ ខណៈបារ៉ែនបាននិយាយថា មូលដ្ឋាននៃទីស្នាក់ការកណ្តាលរបស់កងកម្លាំង 5th Fleet នៃកងទ័ពជើងទឹកអាមេរិក បានរងការវាយប្រហារមីស៉ីល។

មន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់មួយរូប បាននិយាយថា មូលដ្ឋាននិងទីតាំងទាំងអស់អាមេរិកនិងអ៉ីស្រាអែល នៅមជ្ឈិមបូព៌ា ពេលនេះបានក្លាយជា​គោលដៅសមស្រប សម្រាប់ការវាយប្រហារសងសឹក ហើយពុំមានខ្សែបន្ទាត់ក្រហមឡើយ ក្រោយទង្វើឈ្លានពានរបស់ប្រទេសទាំងពីរ ពោលគឺអ្វីៗអាចទៅរួចទាំងអស់ រាប់បញ្ចូលទាំងសេណារីយ៉ោ ដែលមិនធ្លាប់ត្រូវបានពិចារណាពីមុនមក៕