FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះយោធានៅប្រទេសបូលីវី រត់ជ្រុលហួសផ្លូវពេលចុះចត បង្កជាគ្រោះថ្នាក់សម្លាប់មនុស្ស១៥នាក់ (Video inside)

28-02-2026 10:52

(ឡាប៉ាស)៖ អាជ្ញាធរនៅប្រទេសបូលីវី បានឱ្យដឹងថា នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ មនុស្សយ៉ាងហោច១៥នាក់បានបាត់បង់ជីវិត នៅពេលយន្តហោះយោធាដឹកជញ្ជូន១គ្រឿង បានរត់ហួសផុតផ្លូវហើយបង្កជាគ្រោះថ្នាក់ ពេលចុះចតនៅក្បែររដ្ឋធានី La Paz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យន្តហោះខាងលើប្រភេទ C-130 Hercules បានរត់ហួសផុតផ្លុវចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ El Alto ហើយបាន​ទៅបុកជាមួយផ្លូវហាយវ៉េមួយ ដែលស្ថិតនៅក្បែរនោះ និងបណ្តាលឱ្យខូចខាតយានយន្តជាច្រើនគ្រឿង។ អាជ្ញាធរបូលីវីបានប្រាប់ថា យន្តហោះនោះមានគោលដៅធ្វើដំណើរចេញមកពីទីក្រុង Santa Cruz ហើយដឹកជញ្ជូនក្រដាសប្រាក់។ ក្រដាសប្រាក់ទាំងនោះ បានខ្ទាតរប៉ាត់រប៉ាយ ក្រោយយន្តហោះជួបគ្រោះថ្នាក់ ជាហេតុនាំឱ្យប៉ូលិសព្យាយាមរារាំងជនឆ្លៀតឱកាស។

គួរបញ្ជាក់ថា ក្រៅពីអ្នកបាត់បង់ជីវិត ក៏មានមនុស្សប្រហែលជាង២០នាក់ផ្សេងទៀត រងរបួសដោយសារហេតុការណ៍ខាងលើផងដែរ។ រីឯ​មូលហេតុដែលនាំឱ្យយន្តហោះខាងលើ រត់ហួសផ្លូវបង្កជាគ្រោះថ្នាក់បែបនេះ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ៕