FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង និង UAE ចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការការពារជាតិ ទំហំ៣៥ពាន់លានដុល្លារ (Video inside)

26-02-2026 19:19

(សេអ៊ូល)៖ ប្រេសិតពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសនាថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងសេអ៊ូល និងប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) មួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលមានទំហំទឹកប្រាក់រហូតដល់ជាង ៣៥ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក កាង ហ៊ុនស៉ីក (Kang Hoon-sik) នាយកខុទ្ទកាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលធ្វើដំណើរត្រឡប់ពី UAE វិញថា គម្រោងការពារជាតិដ៏ធំសម្បើមនេះ នឹងគ្របដណ្តប់លើការអភិវឌ្ឍវិស័យសំខាន់ៗ រួមមាន ប្រព័ន្ធការពារដែនអាកាស កងទ័ពអាកាស និងកងទ័ពជើងទឹក៕