ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN៖ ទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់បព្ជាក់ថា ផ្លូវឆ្ងាយដឹងកម្លាំងសេះ ពេលវេលាយូរដឹងចិត្តមនុស្ស
26-02-2026 18:01
(ប៉េកាំង)៖ លោក Friedrich Merz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានចាប់ផ្តើមបំពេញទស្សនកិច្ចជាលើកដំបូង នៅប្រទេសចិនក្នុងអាណត្តិកាលរបស់លោក ដែលបានក្លាយជាថ្នាក់ដឹកនាំនៃប្រទេសអឺរ៉ុបមួយរូបទៀត ដែលបានមកបំពេញទស្សនកិច្ច នៅប្រទេសចិនក្នុងរយៈពេលបីខែបន្ទាប់ពីប្រទេសបារាំង អៀរឡង់ ហ្វាំងឡង់និងអង់គ្លេស ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះ អ្នកប្រើអ៊ីនធឺណិតទូទាំងពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៣,៩ ភាគរយបានសម្គាល់ឃើញថា ប្រទេសអឺរ៉ុបនានាបាននិងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន វាមានអំណោយផលដល់ការឆ្លើយតបនឹង ភាពមិនប្រាកដប្រជានៃស្ថានការណ៍អន្តរជាតិ។
នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិននិងអាល្លឺម៉ង់ បានឈានដល់ ២៥១,៨ ពាន់លានប្រាក់អឺរ៉ូ ដែលបានកើនឡើង ២,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ ។ ការស្ទង់មតិលើកនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,២ ភាគរយបានសម្គាល់ឃើញថា ទីផ្សារដ៏ធំធេងរបស់ប្រទេសចិន គឺជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់សហគ្រាសអាល្លឺម៉ង់ ដោយឡែកអ្នកផ្តល់បទសម្ភាសន៍ចំនួន ៦៨,៩ ភាគរយបានលើកឡើងថា ប្រទេសចិននិងអាល្លឺម៉ង់គឺជាដៃគូ តែមិនមែនជាគូប្រជែងទេ ហើយកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរសំខាន់ជាងការប្រកួតប្រជែង គំនិតឯកភាពរួមសំខាន់ជាងការខ្វែងគំនិតគ្នា៕
វិទ្យុមិត្តភាពកម្ពុជាចិន
