FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌូណេស៉ី ថាការទិញនាវាផ្ទុកយន្តហោះចម្បាំង មិនមែនដើម្បីឈ្លានពានប្រទេសណាមួយឡើយ

26-02-2026 16:57

(ហ្សាការតា)៖ មន្រ្តីនៃក្រសួងការពារជាតិឥណ្ឌូណេស៉ី បានឱ្យដឹងថា ផែនការទិញនាវាផ្ទុកយន្តហោះចម្បាំងដំបូង គឺឥណ្ឌូណេស៉ីមិនមែនគោលបំណងវាយប្រហារ ឬឈ្លានពានទឹកដីណាមួយទេ ប៉ុន្តែគឺដើម្បីគាំទ្រដល់ប្រតិបត្តិការយោធា មិនមែនប្រយុទ្ធ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៦។

ប្រធានការិយាល័យព័ត៌មាននៃក្រសួងការពារជាតិឥណ្ឌូណេស៉ី លោក Rico Ricardo Sirat បាននិយាយថា «ឥណ្ឌូណេស៉ី គ្មានចេតនាទិញទិញនាវាផ្ទុកយន្តហោះ ដើម្បីទៅឈ្លានពានប្រទេសណាឡើយ»។ លោកបន្ថែមថា នាវាផ្ទុកយន្តហោះចម្បាំង ផលិតដោយអ៉ីតាលី Giuseppe Garibaldi នឹងត្រូវបានប្រើប្រាស់ សម្រាប់ប្រតិបត្តិការមិនមែនសង្រ្គាម ពិសេសគឺការងារជួយសង្រ្គោះគ្រោះមហន្តរាយ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាវាផ្ទុកយន្តហោះចម្បាំងប្រវែង ១៨០ម៉ែត្រ មានបំពាក់ប្រព័ន្ធរ៉ាដា និងអាវុធដូចជាមីស៉ីលប្រឆាំងយន្តហោះចម្បាំង ដោយល្បឿនអតិបរមា ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចធ្វើដំណើរបានរហូតដល់ ១២ ៩៦៤គីឡូម៉ែត្រ។

នាវាផ្ទុកយន្តហោះចម្បាំង Giuseppe Garibaldi ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃជំរុញរបស់ប្រធានាធិបតី លោក Prabowo Subianto ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៉ី និងពង្រីកសមត្ថភាពរបស់ខ្លួន។ វាជាគំនិតផ្តួចផ្តើមដែលមាន តាំងពីលោកនៅកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិ ចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤៕