FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរតនាគារអាមេរិក ដាក់ទណ្ឌកម្មថ្មីពាក់ព័ន្ធនឹងអ៉ីរ៉ង់ (Video inside)

25-02-2026 22:55

(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះបានសម្រេចដាក់ទណ្ឌកម្មថ្មីពាក់ព័ន្ធនឹងប្រទេសអ៉ីរ៉ង់ ទៅលើបុគ្គលចំនួន ៤នាក់ ព្រមទាំងស្ថាប័ន និងកប៉ាល់ដឹកប្រេងមួយចំនួនទៀត។ នេះបើតាមសេចក្តីប្រកាសនៅលើគេហទំព័រផ្លូវការរបស់ក្រសួង។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះគឺជាវិធានការថ្មីមួយទៀតរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់។ ទោះយ៉ាងណា ក្រសួងរតនាគារមិនទាន់បានបញ្ជាក់លម្អិតអំពីមូលហេតុជាក់លាក់ ឬសកម្មភាពល្មើសដែលនាំឱ្យមានការដាក់ទណ្ឌកម្មទៅលើបុគ្គល និងស្ថាប័នទាំងនោះនៅឡើយទេ៕