បទវិភាគ៖ បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីក្លាយជា «កាតាលីករ» សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល
25-02-2026 17:58
(ប៉េកាំង)៖ បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមី ដែលទើបកន្លងផុតទៅបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ បន្ទប់សណ្ឋាគារត្រូវបាន "កក់ពេញ" បុណ្យចូលឆ្នាំថ្មីចិនដែលប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងមានអារម្មណ៍អនាគតយ៉ាងខ្លាំង ត្រូវបានដាក់បញ្ចូលក្នុងតារាងស្វែងរកច្រើនបំផុត លើបណ្តាញអ៊ីនធឺណិតនិងជនបរទេសកាន់តែច្រើនឡើងៗ សម្រុកទៅអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅប្រទេសចិន ល។ ល ប្រការទាំងនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើក សម្រាប់បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីនេះ ។
ក្នុងនាមជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកទីពីរ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានដាក់បញ្ចូលក្នុង បញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីដោយជោគជ័យ ទីផ្សារបុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីឆ្នាំ ២០២៦ មានសន្ទុះកើនឡើងខ្លាំង ។ ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បរិមាណសរុបនៃអ្នកដំណើរទៅមកក្នុងសង្គមទាំងមូលបានលើសពី ២ ពាន់ ៨ រយលាននាក់ គិតជាមធ្យមក្នុងមួយថ្ងៃបានឡើងដល់ ៣១១ លាននាក់ដែលបានកើនឡើង ៨,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។ ទំហំលក់ដូរក្នុងមួយថ្ងៃគិតជាមធ្យមនៃសហគ្រាសលក់រាយ និងសហគ្រាសភោជនីយដ្ឋានសំខាន់ៗរបស់ប្រទេសចិនបានកើនឡើង ៥,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥។
ប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកទ្វារព្រំដែនទូទាំងប្រទេសចិន បានត្រួតពិនិត្យអ្នកដំណើរចិននិងបរទេស ដែលចេញចូលដែនចំនួនសរុប ១៧,៧៩៦លាននាក់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៦ គិតជាមធ្យមក្នុងមួយថ្ងៃ មានចំនួនដល់ទៅ ១,៩៧៧ លាននាក់ដែលបានកើនឡើង ១០,១ ភាគរយបើប្រៀបធៀបនឹង បុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៥ ។ ចំនួនលក់សំបុត្រភាពយន្តរបស់ចិនក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៦ បានលើសពី ៥,៧ ពាន់លានយាន់ប្រាក់ចិន ចំណែកចំនួនសរុបនៃការលក់សំបុត្រភាពយន្តប្រចាំឆ្នាំ ២០២៦ បានកាន់លំដាប់ទី ១ លើពិភពលោក ។ល។ តួលេខដ៏គួរឱ្យលេចធ្លោទាំងនេះបានចាក់មូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់សេដ្ឋកិច្ចចិនក្នុងឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានវាយតម្លៃថា បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីបានក្លាយជា "កាតាលីករ" សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល។
ស្របពេលនឹងការអាប់ដេតនៃទីផ្សារនិងវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិធីលេងកម្សាន្តថ្មីសម្រាប់អបអរសាទរ បុណ្យចូលឆ្នាំថ្មីចិនក៏កាន់តែមានភាពសម្បូរបែបផងដែរ ។ ពីការបញ្ចាំងភ្លើងពណ៌ឡាស៊ែរ ដោយព្រិលទឹកកកដល់សារមន្ទីរឌីជីថល ទីផ្សារដែលមានលក្ខណៈពិសេសគ្រប់បែបយ៉ាងបាននាំមក នូវការដកបទពិសោធដ៏សម្បូបែបដល់អ្នកផងទាំងពួង ។ ការសម្តែងដ្រូន មនុស្សយន្តជូនពរឆ្នាំថ្មីនិងសរសេរពាក្យជូនពរ តាមរយៈភាពវៃឆ្លាតសិប្បនិមិ្មតបានក្លាយជា "ផលិតផលថ្មីទាំងបី" សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន។ មនុស្សយន្តដែល "ផលិតដោយតម្រិះប្រាជ្ញាចិន" បានដើរចូលក្នុងទីស្នាក់ការទូទៅ នៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កជាលើកដំបូងដើម្បីសរសេរអក្សរ ជូនពរដែលមានភាពសន្ទុះ Cyber ខ្លាំងក្លាក្នុងបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ សេវាកម្មដូចជាជួយធ្វើម្ហូបនៅផ្ទះនិងឱ្យ ចំណីសត្វចិញ្ចឹមដែលទទួលការពេញនិយមខ្លាំង ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦ បានបង្ហាញយ៉ាងពេញលេញនូវសក្តានុពលដ៏ធំធេង នៃការប្រើប្រាស់ខាងសេវាកម្ម។
ការទៅមករវាងប្រជាជនចិននិងបរទេសបានក្លាយជា ការបកស្រាយដ៏ពិសេសសម្រាប់ព្រឹត្តិការណ៍វប្បធម៌សកលនេះ ។ ក្នុងអំឡុងវិស្សមកាលនេះ អ្នកទេសចរចិនបានទៅធ្វើទេសចរណ៍នៅទីក្រុងជិត ១០០០ នៅទូទាំងពិភពលោក "មិត្តភក្តិថ្មីដែលលើកលែងទិដ្ឋាការ" ដូចជាប្រទេសរុស្ស៊ីនិងតួកគីជាដើម បានក្លាយជាគោលដៅដ៏ពេញនិយម សម្រាប់ការធ្វើដំណើរទេសចរណ៍ឆ្លងដែន ហើយការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងមីឡាន ដែលបានប្រារព្ធធ្វើក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមិ ក៏បានធ្វើឱ្យការធ្វើទេសចរណ៍នៅប្រទេសអ៊ីតាលី មានការពេញនិយមយ៉ាងខ្លាំងផងដែរ ។ លើសពីនេះទៅទៀត ភ្ញៀវទេសចរបរទេសបាននាំគ្នាទៅអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននៅប្រទេសចិន ហើយចំនួនកក់សំបុត្រយន្តហោះចូលដែនចិន បានកើនឡើងជាង ៤ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ប្រទេសអឺរ៉ុបជាច្រើនបានកើនឡើងជាងពីរដង ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺជាពិធីបុណ្យប្រពៃណីដ៏ឱឡារិកបំផុត និងមានភាពតំណាងបំផុតរបស់ប្រទេសចិន ។ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីនៅចុងឆ្នាំ ២០២៤ ការទទួលស្គាល់ជាសកលនៃនិមិត្តសញ្ញាវប្បធម៌កំពូលផុតលេខនេះ ត្រូវបានលើកតម្កើងកិត្យនុភាពយ៉ាងលេចធ្លោ។
ផែនការក្នុងមួយឆ្នាំត្រូវរៀបចំនៅរដូវផ្ការីក។ សន្ទុះកើនឡើងខ្លាំងនៃទីផ្សារប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករ សម្រាប់សេដ្ឋកិច្ចចិនក្នុងឆ្នាំថ្មី។ មានការចាប់ផ្តើមថ្មីនៅឆ្នាំថ្មី ប្រទេសចិននឹងរួមសហការជាមួយពិភពលោក ដើម្បីឆ្ពោះទៅមុខជារៀងរហូត៕
វិទ្យុមិត្តភាពកម្ពុជាចិន

