FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធ្លាក់យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសតួកគីយ៉េ ផ្តាច់ជីវិតអាកាសយានិក (Video inside)

25-02-2026 14:48

(អង់ការ៉ា)៖ ក្រសួងការពារជាតិនៃប្រទេសតួកគីយ៉េ បានឱ្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងបានធ្លាក់នៅថ្ងៃពុធនេះ ហើយបណ្តាលឱ្យអាកាសយានិកបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Anadolu នាថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រសួងការពារជាតិតួកគីយ៉េ បាននិយាយថា យន្តហោះចម្បាំងខាងលើ គឺជាយន្តហោះ F-16 ហើយវាកើតឡើងកាលពីវេលាយប់ម៉ោងជិត១​រំលងអធ្រាត្រ បន្ទាប់ពីយន្តហោះនោះ បានហោះចេញដំណើរតែបន្តិចប៉ុណ្ណោះ។ ការស៉ើបអង្កេតត្រូវបានបើក ដើម្បីកំណត់ពី​មូលហេតុនៃការធ្លាក់។

កាលពីខែវិច្ឆិកា ឆ្នាំមុន តួកគីយ៉េបានផ្អាកការហោះហើរនៃកងយន្តហោះដឹកជញ្ជូន C-130 របស់ខ្លួន បន្ទាប់ពី១គ្រឿង បានធ្លាក់នៅប្រទេសហ៊្សកហ្ស៉ី អំឡុងពេលធ្វើដំណើរត្រឡប់មកអាស៊ែបៃហ្សង់ បណ្តាលឱ្យមនុស្សទាំង២០នាក់នៅលើនោះស្លាប់។

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ យន្តហោះចម្បាំង F-16 ផ្សេងទៀត ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ក៏បានធ្លាក់ផងដែរ។ កាលពីខែមករា F-16 ១គ្រឿងរបស់តៃវ៉ាន់ បានធ្លាក់ចូលសមុទ្រ អំឡុងបេសកកម្មជាប្រចាំមួយ ហើយអាកាសយានិកនៃយន្តហោះនោះ បានបាត់ខ្លួនមកទល់ពេលនេះ។ រីឯនៅប៉ូឡូញវិញ កាលពីខែសីហា ឆ្នាំមុន F-16 ១គ្រឿង បានធ្លាក់ពេលហាត់សមត្រៀមសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍អាកាសចរណ៍ បណ្តាលឱ្យអាកាសយានិកបាត់បង់ជីវិត៕