FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាណាដា ប្រកាសផ្តល់ជំនួយយោធាថ្មី ចំនួន ២២០លានដុល្លារដល់អ៊ុយក្រែន (Video inside)

25-02-2026 10:35

(អូតាវ៉ា)៖ រដ្ឋមន្រ្តីការពារជាតិកាណាដា លោក David McGuinty បាននិយាយថា កាណាដានឹងផ្តល់ឱ្យអ៊ុយក្រែននូវថវិកា ២២០លានដុល្លារនៅក្នុងកញ្ចប់ជំនួយយោធាថ្មី ហើយនឹងដាក់ទណ្ឌកម្មលើនាវា ១០០គ្រឿងរបស់រុស្ស៉ីដែលជួយដល់ការគេចវេះពីទណ្ឌកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦។

ថវិកា ២២០លានដុល្លារនេះ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយខ្ទង់ ១.៤៧ពាន់លានដុល្លារ ដែលលោក McGuinty ធ្លាប់បានប្រកាស ដោយជំនួយភាគច្រើនត្រូវបានប្រកាសរួចហើយ កាលពីខែវិច្ឆិកា ឆ្នាំមុន។

គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ពោលគឺក្រោយការផ្ទុះសង្រ្គាមឈ្លានពានរបស់រុស្ស៉ី កាណាដាបានសន្យា និងផ្តល់ជំនួយសរុបជាង ១៨.១៥ពាន់លានដុល្លារហើយសម្រាប់អ៊ុយក្រែន រួមទាំងជំនួយផ្នែកយោធាចំនួន ៦.១ពាន់លានដុល្លារ៕