FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយការសម្លាប់ស្ដេចគ្រឿងញៀន ពួកឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បីបង្កការភ័យខ្លាចនៅម៉ិកស៉ិក (Video inside)

25-02-2026 09:29

(ម៉ិកស៉ិក)៖ បន្ទាប់ពីកងកម្លាំងម៉ិកស៉ិកបានសម្លាប់ស្ដេចគ្រឿងញៀនម្នាក់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន មានគណនីបណ្ដេញទំនាក់ទំនងសង្គមក្លែងក្លាយជាច្រើនបានផ្សព្វផ្សាយ ព័ត៌មានមិនពិតអំពីអំពើហិង្សា ដើម្បីបង្កភាពចលាចល និងការភ័យខ្លាចនៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភាពចលាចលបានកើតឡើងនៅតាមផ្នែកជាច្រើននៃប្រទេសម៉ិកស៉ិក ខណៈពួកឧក្រិដ្ឋជនមានភក្ដីភាពជាមួយសេ្តចគ្រឿងញៀនឈ្មោះ El Mencho ជាមេដឹកនាំក្រុមឧក្រិដ្ឋជន គ្រឿងញៀន Jalisco New Generation Cartel បានបិទផ្លូវ ដុតបំផ្លាញរថយន្តក្រុង និងហាងទំនិញ ព្រមទាំងវាយប្រហារលើស្ថានីយ៍ឧស្ម័ន ជាការសងសឹកទៅនឹង ការសម្លាប់ចៅហ្វាយនាយរបស់ពួកគេ។

ក៏ប៉ុន្តែ​ នៅលើបណ្ដាញទំនាក់ទំនងសង្គមវិញ ស្ថានការណ៍កាន់តែអាក្រក់ទៅទៀត ពោលគឺមានព័ត៌មានក្លែងក្លាយជាច្រើនអំពីអំពើហិង្សាត្រូវបានចែកចាយ ដូចជាព័ត៌មានដែលថា អាកាសយានដ្ឋាន Guadalajara ត្រូវបានក្រុមគ្រប់គ្រងដោយក្រុមខ្មាន់កាំភ្លើង យន្ដហោះមួយគ្រឿងបានផ្ទុះឆេះនៅលើផ្លូវរត់ ហើយផ្សែងខ្មួលខ្មាញ់ ហុយចេញពីព្រះវិហារមួយ និងអគារជាច្រើនក្នុងទីក្រុង Puerto Vallarta ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម។

រូបភាពទាំងអស់នេះត្រូវបានផ្ទៀងផ្ទាត់ដោយ Reuters ថាជាព័ត៌មានក្លែងក្លាយ ប៉ុន្តែត្រូវបានចែករំលែកបន្តនៅលើបណ្ដាញទំនាក់ទំនងសង្គមរាប់ពាន់ដង។

ក្រុមអ្នកជំនាញជឿថាក្នុងករណីស្លាប់របស់សេ្ដចគ្រឿងញៀន El Mencho ព័ត៌មានក្លែងក្លាយត្រូវបានចែកចាយដោយអ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅប៉ុណ្ណោះទេ តែវាគឺជា ផែនការ និងកិច្ចប្រឹងប្រែងរបស់ពួកឧក្រិដ្ឋជនគ្រឿងញៀនក្នុងការបង្កភាពចលាចល និងការបំភិតបំភ័យអំពីអំពើហិង្សា ជាការសងសឹកឱ្យចៅហ្វាយនាយរបស់ពួកគេ៕