FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក ប្រកាន់ជំហរអនុបវាទ ក្នុងការបោះឆ្នោតនៅ UN ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែន (Video inside)

25-02-2026 08:56

(យូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិបានបង្ហាញការគាំទ្រដល់អ៊ុយក្រែន កាលពីថ្ងៃអង្គារ​ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នាឱកាសខួប៤ឆ្នាំនៃការឈ្លានពានរបស់ រុស្ស៉ី ខណៈសហរដ្ឋអាមេរិកបានស្ថិតនៅក្នុងចំណោមប្រទេសដែលបានអនុបវាទពីការបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយមួយដោយនិយាយថាខ្លួនបានប្ដេជ្ញាចិត្តចំពោះអធិបតេយ្យ ឯករាជ្យ សាមគ្គីភាព និងបូរណភាពទឹកដី របស់អ៊ុយក្រែនដែលត្រូវបានទទួលស្គាល់ជាព្រំដែនអន្តរជាតិ។ ដំណោះស្រាយនេះត្រូវបានអនុម័តដោយមានសំឡេងគាំទ្រពីប្រទេសចំនួន១០៧ ប្រឆាំង១២ និង៥១ បានអនុបវាទក្នុងនោះមានទាំងសហរដ្ឋអាមេរិក។

ដំណោះស្រាយខាងលើក៏បានអំពាវនាវឱ្យផងដែរឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ និងដោយឥតលក្ខខណ្ឌ ព្រមទាំងគ្រប់ជ្រុងជ្រោយ ក៏ដូចជាសន្តិភាពយូរអង្វែង និងភាពយុត្តិធម៌។

គួរបញ្ជាក់ថា ប្រតិភូអាមេរិកចង់ឱ្យមានការបោះឆ្នោតដោយឡែកមួយលើកថាខណ្ឌដែលមានពាក់ព័ន្ធនឹងបូរណភាពរបស់អ៊ុយក្រែន និងច្បាប់អន្តរជាតិ ប៉ុន្តែគំនិតនេះត្រូវបានច្រានចោល៕