FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅថ្ងៃខួប៤ឆ្នាំនៃសង្រ្គាម អង់គ្លេសប្រកាសផ្តល់ជំនួយជិត ៣០លានដុល្លារដល់អ៊ុយក្រែន (Video inside)

24-02-2026 17:01

(ឡុងដ៏)៖ ចក្រភពអង់គ្លេស បានប្រកាសកញ្ចប់ជំនួយយោធា មនុស្សធម៌ និងគាំទ្រការកសាងឡើងវិញ សម្រាប់អ៊ុយក្រែន នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ចំខួប ៤ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល ថវិកា ២០លានផោន ឬ ២៦.៩៨លានដុល្លារជាជំនួយសង្គ្រោះបន្ទាន់ ដើម្បីការពារ និងជួសជុលបណ្តាញថាមពលរបស់អ៊ុយក្រែន និងផ្តល់សមត្ថភាពផលិតបន្ថែម។ ៧លានផោន ឬ ៧.៦៨៦លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ដល់តំបន់រងគ្រោះនៅជួរមុខ។

ក្រៅពីនោះ ក៏មានការបណ្តុះបណ្តាលនៅអង់គ្លេស ដល់ពីឡុតយន្តហោះអ៊ុយក្រែន ឱ្យក្លាយជាគ្រូបង្រៀនហោះហើរឧទ្ធម្ភាគចក្រ។ រីឯ ៣០លានផោន ឬ ៤០.៤៦០លានដុល្លារ សម្រាប់គាំទ្រដល់ភាពធន់ក្នុងសង្គមអ៊ុយក្រែន និងជំរុញកិច្ចខិតខំប្រឹងប្រែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីឧក្រិដ្ឋកម្មសង្គ្រាម។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ត្រូវបានគេរំពឹងថា នឹងដឹកនាំការអំពាវនាវមួយ នៅក្នុងសមាជិកក្រុមប្រទេសផ្តល់ជំនួយដល់អ៊ុយក្រែន ហើយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Yvette Cooper នឹងចូលរួមពិធីរំលឹកនៅក្នុងទីក្រុងកៀវ៕