FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ប្រកាសចាត់ទុកកងទ័ព EU ជាក្រុមភេរវករ នៅក្នុងចំណាត់ការសងសឹក (Video inside)

01-02-2026 16:24

(ឌូបៃ)៖ អ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ បានប្រកាសចាត់ទុកកងទ័ពនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប EU ជាក្រុមភេរវករ ដែលនេះជាចំណាត់ការសងសឹកទៅនឹង EU ដែលបានចាត់បញ្ចូល កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC ទៅក្នុងបញ្ជីអង្គការភេវរករ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហភាពអឺរ៉ុបបានផ្លាស់ប្ដូរជានិមិត្តរូបមួយនៅក្នុងវិធីសាស្ត្ររបស់ខ្លួនចំពោះមេដឹកនាំអ៉ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះតាមរយៈការចាត់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាអង្គការភេរវករ បន្ទាប់ពី កងកម្លាំងសន្តិសុខអ៉ីរ៉ង់ធ្វើការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករកាលពីដើមខែមករា។ លោក Mohammad Baqer Qalibaf ជាប្រធានសភាអ៉ីរ៉ង់បានថ្លែងទៅកាន់សមាជិកសភាអ៉ីរ៉ង់ថា តាមរយៈការព្យាយាមវាយប្រហារលើកងកម្លាំងឆ្មាំបដិវត្តន៍ បណ្ដាប្រទេសអឺរ៉ុបបានបាញ់ជើងខ្លួនឯង ហើយជាថ្មីម្ដងទៀតបានធ្វើការសម្រេចចិត្តប្រឆាំងនឹងផលប្រយោជន៍ប្រជាជនរបស់ពួកគេដោយសុខ ចិត្តធ្វើតាមបញ្ជារបស់សហរដ្ឋអាមេរិកទាំងងងឹតងងុល។

តាមលោកប្រធានសភាអ៉ីរ៉ង់ អនុលោមតាមមាត្រាទី៧ នៃច្បាប់ស្ដីពីការចាត់វិធានការវាយបកប្រឆាំងនឹងការចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាក្រុមភេរវករ កងទ័ពរបស់បណ្ដាប្រទេសអឺរ៉ុបត្រូវបាន ចាត់ទុកជាក្រុមភេរវករចាប់ពីពេលនេះតទៅ៕