សហភាពអឺរ៉ុបសម្រេចចាត់ទុកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជា «អង្គការភេរវកម្ម» ជាផ្លូវការ (Video inside)
30-01-2026 08:02
(ព្រុចសែល)៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី កាចា កាឡាស (Kaja Kallas) បានប្រកាសនៅលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប (EU) បានឈានដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទ ក្នុងការដាក់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ទៅក្នុងបញ្ជីនៃអង្គការភេរវកម្មរបស់ប្លុកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី កាឡាស បានសរសេរថា «រដ្ឋមន្ត្រីការបរទេស EU ទើបតែបានចាត់វិធានការដ៏ដាច់ណាត់ក្នុងការចាត់ទុកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាអង្គការភេរវកម្ម។ របបណាក៏ដោយដែលសម្លាប់ប្រជាជនខ្លួនឯងរាប់ពាន់នាក់ គឺកំពុងធ្វើដំណើរឆ្ពោះទៅរកសេចក្តីវិនាសរបស់ខ្លួនឯង»៕
