FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពស៊ូដង់ បំបែកការឡោមព័ទ្ធទីក្រុងភាគខាងត្បូងដោយកងកម្លាំង RSF ខណៈពលរដ្ឋបង្ខំចិត្តស៊ីស្លឹកឈើដើម្បីរស់ (Video inside)

27-01-2026 22:59

(ខាទុំ)៖ កងទ័ពស៊ូដង់បានប្រកាសថា ខ្លួនបានបំបែកការឡោមព័ទ្ធដ៏យូរអង្វែងរបស់កងកម្លាំងប៉ារ៉ាយោធា RSF នៅទីក្រុងអាល់ដាឡាន (al-Dalanj) ភាគខាងត្បូងប្រទេស ខណៈដែលអ្នករស់រានមានជីវិតបានរៀបរាប់ពីទុក្ខវេទនាដោយសារការអត់ឃ្លាន និងការវាយប្រហារ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបានបញ្ជាក់ថា «កងកម្លាំងប្រដាប់អាវុធបានបើកផ្លូវទៅកាន់ Al-Dalanj ដោយកម្លាំង និងភាពដាច់ណាត់ បន្ទាប់ពីប្រតិបត្តិការយោធាដ៏ជោគជ័យ»។

អ្នករស់រានមានជីវិតម្នាក់បាននិយាយថា ក្នុងអំឡុងពេលឡោមព័ទ្ធ អ្នកស្រុកត្រូវបង្ខំចិត្តបរិភោគស្លឹកឈើ និងស្បែកសត្វដើម្បីរស់ ហើយកុមារជាច្រើនបានស្លាប់ដោយសារការអត់ឃ្លាន និងកង្វះថ្នាំសង្កូវ។ អ្នកផ្សេងទៀតបានស្លាប់ដោយសារការវាយប្រហារដោយដ្រូន និងកាំភ្លើងធំ។

គួរបញ្ជាក់ថា ទីក្រុង Al-Dalanj ស្ថិតនៅក្នុងតំបន់ផលិតប្រេង South Kordofan។ ការប្រយុទ្ធគ្នានៅតំបន់នេះបានធ្វើឱ្យមនុស្សជាង ២៥,០០០នាក់ ត្រូវផ្លាស់ទីលំនៅ។ អង្គការសហប្រជាជាតិ (UN) បានព្រមានភាគីជម្លោះកុំឱ្យប្រព្រឹត្តបទឧក្រិដ្ឋដូចដែលបានកើតឡើងនៅទីក្រុង Al-Fashir កាលពីខែតុលា៕