FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ៖ ប្រទេសចិនបាននិងកំពុងក្លាយជាដៃគូកិច្ចសន្ទនា និងសហប្រតិបតិ្តការរបស់ប្រទេសនានាកាន់តែច្រើនឡើងៗ

27-01-2026 16:59

(ប៉េកាំង)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចសន្ទនារវាងពិភពលោកនិងប្រទេសចិនមានភាពមមាញឹក ។ ១០ថ្ងៃមុន លោក Mark Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដាបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ហើយបានចុះហត្ថលេខាលើ ឯកសារសហប្រតិបតិ្តការជាច្រើន។ បន្ទាប់មក ក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុងដាវ៉ូស ប្រទេសស្វ៊ីស អ្នកផងទាំងពួងបាននាំគ្នាពិភាក្សាអំពី “ឱកាសចិន” ហើយសម្គាល់ឃើញថា ការធ្វើកិច្ចសន្ទនាជាមួយចិនមានសារសំខាន់ ជាងពេលណាៗទាំងអស់ ។ ដោយឡែក ចាប់ពីថ្ងៃទី២៥ ខែមករាមក លោក Petteri Orpo នាយករដ្ឋមន្រ្តីនៃប្រទេសហ្វាំងឡង់ បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃសហគ្រាសជាច្រើន បំពេញទស្សនកិច្ចនៅប្រទេសចិន ដែលបានបង្ហាញពីគោលបំណងយ៉ាងខ្លាំងក្លា ដែលចង់ធ្វើឱ្យទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងទ្វេភាគីមានភាពកាន់តែស៊ីជម្រៅ។

ហេតុអ្វីបានជាពិភពលោកបានផ្តោតសំខាន់ទៅលើប្រទេសចិន?

“ប្រទេសចិនបានប្រើប្រាស់សកម្មភាពជាក់ស្តែង ដើម្បីបញ្ជាក់ថា ប្រទេសមួយអាចសម្រេចបាននូវការអភិវឌ្ឍ ក្នុងសភាពការណ៍មិនធ្វើការប្រកួតប្រជែងផលបូកសូន្យ ព្រមនិងរួមចំណែកពុទ្ធិនិងផែនការក្នុងការអភិវឌ្ឍសកល ។” នៅថ្ងៃទី២៣ ខែមករា លោក John Milligan-Whyte នាយកប្រតិបតិ្តនៃមូលនិធិសហប្រតិបតិ្តការរវាងអាមេរិកនិងចិន បានថ្លែងមតិដូចបានលើកឡើងខាងលើ។ អនុលោមតាមបញ្ជីឈ្មោះរោងច្រក "Lighthouse Factory" ថ្មីបំផុតដែល វេទិកាសេដ្ឋកិច្ចពិភពលោកប្រកាសបានឱ្យដឹងថា រោងច្រកក្រុងហ៊ូហាន នៃក្រុមហ៊ុន Schneider Electric SA ត្រូវគេដាក់បញ្ចូលក្នុងបញ្ជីឈ្មោះ។

លោក Zhang Kaipeng អគ្គនាយករងនៃ Schneider Electric SA និងជាអ្នកទទួលខុសត្រូវនៅតំបន់ចិន នៃខ្សែសង្វាក់ផ្គត់ផ្គង់សកលបានថ្លែងថា នេះបានបង្ហាញឱ្យឃើញនូវឥទ្ធិពលនៅលើ សកលលោករបស់ចិនក្នុងវិស័យផលិតកម្ម ដ៏ទំនើប និងការគ្រប់គ្រងធនធានមនុស្ស។ ការបង្ហាញអាកប្បកិរិយារបស់ពួកគេបានផ្តល់ចម្លើយថា ហេតុអ្វីបានជានៅលើពិភពលោក មានប្រទេសកាន់តែច្រើនឡើងៗមានក្តីរំពឹងទុកក្នុងការធ្វើកិច្ចសន្ទនាជាមួយប្រទេសចិន ។ សូមយកវេទិកានៅក្រុងដាវ៉ូសដែលទើបបានបញ្ចប់លើកជាឧទាហរណ៍ សន្និសីទប្រចាំឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ “ស្មារតីនៃកិច្ចសន្ទនា” ប្រការនេះបានឆ្លើយតបនឹងបំណងប្រាថ្នា របស់សហគមន៍អន្តរជាតិដែលចង់ស្វែងរក កិច្ចសន្ទនានិងដំណោះស្រាយការខ្វែងគំនិតគ្នា។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនបាននិងកំពុងក្លាយជា ដៃគូធ្វើកិច្ចសន្ទនានិងសហប្រតិបតិ្តការរបស់ប្រទេសនានាកាន់តែច្រើនឡើងៗ។

ក្នុងសន្និសីទ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមចំនួនបួនចំណុច ពោលគឺផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ពាណិជ្ជកម្មសេរី គាំពារយ៉ាងមុតមាំនូវពហុភាគីនិយម ប្រកាន់ខ្ជាប់ការអនុវត្ត កិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចពិគ្រោះពិភាក្សាដោយស្មើភាព ដែលជាឧត្តមភាពសម្រាប់បំពេញបន្ថែម លើភាពប្រាកដប្រជាក្នុងពិភពលោលដែលមានភាពច្របូកច្របល់ ហើយក៏បានធ្វើឱ្យសហគមន៍អន្តរជាតិយល់ឃើញបន្ថែមទៀតថា ប្រទេសចិនជាដៃគូអាចពឹងផ្អែកបាន មានភាពនឹងនរនិងភាពបើកទូលាយ។

ឆ្នាំ២០២៦ ជាឆ្នាំចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៥ ចិននឹងផ្តល់ “បញ្ជីឈ្មោះកាលានុវត្តភាព ”មួយច្បាប់ទៅកាន់ពិភពលោក។ សូមយកការពង្រីកធំតម្រូវការក្នុងស្រុកជាឧទាហរណ៍ ប្រទេសចិនបានចាត់ទុកការប្រកាន់ខ្ជាប់ ការកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លាក្រោមការណែនាំ ដោយតម្រូវការក្នុងស្រុក ជាភារកិច្ចអទិភាពចម្បាងក្នុងការងារសេដ្ឋកិច្ចឆ្នាំនេះ ។ យោងតាមមនុស្សចំណូលមធ្យមមានចំនួនកាន់តែច្រើនឡើងៗ និងពង្រីកការនាំចូលកម្រិតកាន់តែខ្ពស់ ទីផ្សារចិននឹងបញ្ចេញ “កម្លាំងប្រើប្រាស់”កាន់តែខ្លាំងឡើងៗ។

ការអនុវត្តជាក់ស្តែងបានបញ្ជាក់ថា ក្នុងគ្រាកាន់តែលំបាក កាន់តែត្រូវប្រកាន់ខ្ជាប់នូវការធ្វើកិច្ចសន្ទនា និងសហប្រតិបតិ្តការជាមួយគ្នា ។ ពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានដែលមានដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម បានដំឡើងកាព្យាករណ៍ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៦ ។ អាចរំពឹងទុកថា នៅឆ្នាំថ្មី ប្រទេសចិននឹងនាំមកនូវកម្លាំងចលករ ក្នុងការអភិវឌ្ឍកាន់តែច្រើនដល់សេដ្ឋកិច្ចសកល ហើយនឹងបន្តទៀតធ្វើជាដៃគូអាចពឹងផ្អែកបាន មានភាពនឹងនរ និងភាពបើកទូលាយ៕

វិទ្យុមិត្តភាពកម្ពុជាចិន