កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦» របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បញ្ចប់ការហាត់សមលើកទី២
26-01-2026 17:40
(ប៉េកាំង)៖ ថ្ងៃទី២៥ ខែមករា កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦» របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកទី២ដោយរលូន។ កម្មវិធីសម្តែងទាំងអស់ បានប្រព្រឹតិ្តទៅយ៉ាងរលូន និងមានរបៀបរៀបរយ ដែលបានបង្ហាញឱ្យឃើញនូវបរិយាកាសដ៏សប្បាយរីករាយ សិរីមង្គលនិងភាពកក់ក្តៅក្នុងគ្រាជួបជុំគ្រួសារ។
ក្រុមអ្នកដឹកនាំការសម្តែងនៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងធ្វើការសម្រិតសម្រាំងកម្មវិធីសម្តែង ការដាក់បញ្ចូលបច្ចេកវិទ្យា និងការរចនាឆាកសម្តែងជាដើម ខិតខំប្រឹងប្រែងដើម្បីនាំមកនូវ “រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន” ដែលមានភាពស្និទ្ធស្នាលនឹងជីវភាពរស់នៅរបស់ប្រជាជន ។ រំពឹងទុកថា នៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន ប្រជាជនលើពិភពលោក នឹងរួមជាមួយប្រជាជនចិនអបអរទទួល បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមី ដែលមានភាពសម្បូរបែប រស់រវើកនិងសប្បាយរីករាយ៕
វិទ្យុមិត្តភាពកម្ពុជាចិន

