FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខណាតូ៖ ការជជែកពីតំបន់អាកទិក ជាមួយលោក ត្រាំ ផ្តោតលើការទប់ស្កាត់ចិន និងរុស្ស៉ី

22-01-2026 17:12

(Davos, ស្វីស)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) បាននិយាយនាថ្ងៃព្រហស្បតិ៍ ទី២២ ខែមករាថា លោកនិងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបជជែកគ្នាក្នុងទីក្រុង Davos ប្រទេសស្វីស អំពីរបៀបដែលសម្ព័ន្ធភាពឆ្លងអាត្លង់ទិក គួរតែការពារតំបន់អាកទិកឱ្យល្អបំផុត ប្រឆាំងរុស្ស៉ី និងចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Rutte គូសបញ្ជាក់ថា «មានការពិភាក្សាល្អណាស់» ជាមួយលោក ត្រាំ ទាក់ទងនឹងរបៀបដែលសម្ព័ន្ធមិត្តណាតូ អាចធ្វើការរួមគ្នាដើម្បីធានាសន្តិសុខតំបន់អាកទិក មិនត្រឹមតែ Greenland ប៉ុណ្ណោះទេ ប៉ុន្តែប្រទេស NATO ចំនួន ៧ទៀត ដែលស្ថិតនៅលើតំបន់អាកទិក។

លោក Rutte បានប្រាប់ក្រុមប្រតិភូនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកថា «ការងារមួយដែលសម្រេចបានពីម្សិលមិញ គឺថានៅពេលមួយមកដល់ Greenland យើងត្រូវធានាថា ចិន រុស្ស៉ី នឹងមិនទទួលបានសិទ្ធិចូលទៅកាន់សេដ្ឋកិច្ច ឬយោធា Greenland»

គួរបញ្ជាក់ថា លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា លោកចង់ទិញកោះ Greenland ដោយលើកឡើងពីកត្តាសន្តិសុខជាតិ ទោះបីជាបានច្រានចោលការប្រើប្រាស់កម្លាំងយោធា និងស្នើឱ្យមានកិច្ចព្រមព្រៀងមួយ ក្រោយការពិភាក្សាជាមួយលោក Rutte៕