FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក ចាប់ផ្ដើមលក់ប្រេងវ៉េណេស៊ុយអេឡាជាផ្លូវការ

15-01-2026 09:50

(វ៉ាស៊ីនតោន)៖ មន្ត្រីម្នាក់នៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៤ ខែមករាថាសហរដ្ឋអាមេរិកបានបិទបញ្ចប់ការលក់ប្រេងវ៉េណេស៊ុយអេឡដំបូងបំផុត ក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

តាមមន្ត្រីខាងលើដដែល ការលក់ប្រេងបន្ថែមទៀតត្រូវបានរំពឹងថានឹងធ្វើឡើងនៅប៉ុន្មានថ្ងៃ និងសប្ដាហ៍ខាងមុខ។ ជាច្រើនថ្ងៃមកនេះ ពោលចាប់តាំងពីសហរដ្ឋអាមេរិកវាយប្រហារលើវ៉េណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតីនៃប្រទេសនេះ លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីដើមខែមករា លោកប្រធានាធិបតី ដូណាល់ ត្រាំបានបញ្ជាក់ច្បាស់ៗថាលោកមានគម្រោងបូមយកប្រេងបម្រុងដ៏មហាសាលរបស់ វ៉េណេស៊ុយអេឡា។

លោក ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បាននិយាយថាឧស្សាហកម្មប្រេងអាមេរិកនឹងបោះទុនវិនិយោគ ១០០ពាន់លានដុល្លា ដើម្បីស្ថាបនាវិស័យប្រេងរបស់វ៉េណេស៊ុយអេឡាឡើងវិញ។ មិនតែប៉ុណ្ណោះ រដ្ឋបាលលោក ត្រាំ ក៏មានផែនការប្រើប្រាស់ប្រេងវ៉េណេស៊ុយអេឡាជាប្រយោជន៍របស់សហរដ្ឋអាមេរិកផងដែរ ខណៈលោក ត្រាំ ទទូចថាប្រជាជនអាមេរិក និងវ៉េណេស៊ុយអេឡានឹងទទួលបាន ផលចំណេញពីការលក់ប្រេងទាំងនោះ៕