BREAKING: ចំនួនអ្នកស្លាប់កើនដល់ ៣២នាក់ ក្នុងហេតុការណ៍បាក់រលំដងស្ទូចសង្កត់រថភ្លើង នៅប្រទេសថៃ (Video inside)
14-01-2026 17:31
(បាងកក)៖ អាជ្ញាធរនៅក្នុងប្រទេសថៃ នៅថ្ងៃពុធ ទី១៤ ខែមករា បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍បាក់រលំដងស្ទូចនៅឯការដ្ឋានសាងសង់ផ្លូវដែក មួយកន្លែងដោយសង្កត់លើរថភ្លើងមួយ កំពុងធ្វើដំណើរ នៅក្នុងខេត្ត Nakhon Ratchasima បានកើនដល់៣២នាក់ និងជាង៨០នាក់រងរបួស។ នេះបើតាមកាសែតថៃ Khaosod។
ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅក្នុងស្រុក Sikhio នៃខេត្ត Nakhon Ratchasima ស្ថិតនៅចម្ងាយ២៣០គីឡូម៉ែត្រពីភាគឦសាននៃទីក្រុងបាងកក។ តាមអាជ្ញាធរថៃ អ្នកដែលបានបាត់បង់ជីវិតគឺជាអ្នកដំណើរដែលបានស្ថិតនៅក្នុងទូររថភ្លើង២ ក្នុងចំណោមទូររថភ្លើងចំនួន៣។ រថភ្លើងខាងលើត្រូវបានរាយការណ៍ថាបានដឹកអ្នកដំណើរ១៩៥នាក់ និងគោលដៅធ្វើដំណើរ ឆ្ពោះទៅកាន់ខេត្ត Ubon Ratchathani។
បច្ចុប្បន្ន អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតលើករណីខាងលើ៕






