FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីក្រុង Davos របស់ស្វីស ត្រៀមធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោក ចំពោះមុខភាពរង្គោះរង្គើនៃសណ្តាប់ធ្នាប់អន្តរជាតិ (Video inside)

14-01-2026 16:28

(Davos)៖ ថ្នាក់ដឹកនាំធុរកិច្ចធំៗ និងមេដឹកនាំនយោបាយ គ្រោងជួបប្រជុំគ្នានៅឯទីក្រុង Davos នៃប្រទេសស្វីស នាសប្តាហ៍ក្រោយ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំ ជាមួយចក្ខុវិស័យរបស់ខ្លួន ដែលជាសណ្តាប់ធ្នាប់សេដ្ឋកិច្ចសកលផ្អែកលើច្បាប់ ដែលកំពុងប្រឈមនឹងការធ្វើតេស្ត។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ ២០២៦។

មានការរំពឹងទុកថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបង្ហាញខ្លួននៅរមណីយដ្ឋានភ្នំរបស់ស្វីស ប៉ុន្តែគម្លាតនៃរបៀបវារៈរបស់លោក និងវិធីសាស្រ្តសម្រេចជាឯកច្ឆន្ទរបស់ WEF ក៏បានលេចឡើងផងដែរ។ ដោយដាក់ចំណងជើងថា «A Spirit of Dialogue» លើកទី ៥៦ ប្រធាន WEF និយាយថា ដោយសារភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្ន ការរួបរួមគ្នាដើម្បីរៀបចំផ្លូវឆ្ពោះទៅមុខក្នុងអាជីវកម្ម និងនយោបាយគឺមានសារៈសំខាន់ណាស់។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ និយាយ​ថា ការ​ប្រើ​អំណាច​របស់​សហរដ្ឋ​អាមេរិក និង​ចិន​ ចំពោះផលប្រយោជន៍​ WEF គឺ​ហួស​សម័យហើយ។

ចាប់តាំងពីលោក​ ត្រាំ វិលមកកាន់សេវិមានវិញ រឿងរាវជាច្រើនបានផ្លាស់ប្តូរ រាប់ចាប់ពីគោលនយោបាយ America First ដែលនាំឱ្យមានពន្ធលើពាណិជ្ជកម្ម និងជួនកាលវាត្រូវបានប្រើប្រាស់ជាការដាក់ទណ្ឌកម្ម អន្តរាគមន៍យោធានៅវ៉េណេស៊ុយអេឡា ការគំរាមកំហែងយោធាដើម្បីកាន់កាប់កោះ Greenland និងការដកសហរដ្ឋអាមេរិក ចេញពីកិច្ចសហប្រតិបត្តិការ លើបញ្ហាអាកាសធាតុ សុខភាព និងបញ្ហាប្រឈមសកលផ្សេងទៀត។

គួរបញ្ជាក់ថា គណៈប្រតិភូជាង ៣ ០០០នាក់មកពីជាង ១៣០ប្រទេស នឹងមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកទីក្រុង Davos ឆ្នាំ ២០២៦ ដែលមានទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាលចំនួន ៦៤ ជាពិសេសមកពីប្រទេសមានសេដ្ឋកិច្ចរីកចម្រើន៕