FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីស្រាអែល ផ្តាច់ទំនាក់ទំនងជាមួយអង្គការអន្តរជាតិចំនួន៣ ក្រោយការដកខ្លួនរបស់អាមេរិក (Video inside)

14-01-2026 15:06

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអង្គារ ទី១៣ ខែមករា ក្រសួងការបរទេសនៃប្រទេសអ៉ីស្រាអែល បាននិយាយថា ខ្លួនសម្រេចកាត់ផ្តាច់​ទំនាក់ទំនងជាមួយអង្គការអន្តរជាតិចំនួន៣ ក្នុងនោះមានទីភ្នាក់ងារចំនួន២របស់អង្គការសហប្រជាជាតិ (UN) ក្រោយការដកខ្លួនរបស់សហរដ្ឋអាមេរិក ពីស្ថាប័នអន្តរជាតិសរុបចំនួន៦៦ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសអ៉ីស្រាអែល បានប្រកាសថា រដ្ឋមន្រ្តីការបរទេស លោក Gideon Saar បានសម្រេចថា អ៉ីស្រាអែលនឹងកាត់ផ្តាច់​ភ្លាមៗនូវការទាក់ទងជាមួយទីភ្នាក់ងារ UN និងអង្គការអន្តរជាតិ រួមមាន UN Energy និង UN Alliance of Civilizations ព្រមទាំង Global Forum on Migration and Development ដែលមិនមែនជាផ្នែកនៃប្រព័ន្ធ UN។ មិនតែប៉ុណ្ណោះ លោក Saar ក៏បានបង្គាប់ឱ្យក្រសួងត្រួតពិនិត្យឡើងវិញ លើកិច្ចសហប្រតិបត្តិការរបស់អ៉ីស្រាអែល ដែលកំពុងបន្តជាមួយអង្គការមួយចំនួន​ផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាមួយឱ្យដកសហរដ្ឋអាមេរិក ចេញពីអង្គការអន្តរជាតិចំនួន៦៦ ដែលលោកអះអាងថា លែងបម្រើដល់ផលប្រយោជន៍របស់អាមេរិកតទៅទៀត។ នៅក្នុងនោះ មានអង្គការចំនួន៣១ ដែលស្ថិតក្រោម UN និងអង្គការ៣៥ផ្សេងទៀត ហើយរួមមានទាំងអង្គការចំនួន៣ ដែលអ៉ីស្រាអែល បានដកខ្លួនកាលពីថ្ងៃអង្គារ៕